(ភ្នំពេញ)៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីជូនដំណឹងមួយ នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៧នេះ ជុំវិញលទ្ធផលផ្លូវការ នៅក្នុងកិច្ចប្រជុំវេទិកាសេដ្ឋកិច្ចពិភពលោកប្រចាំឆ្នាំ២០១៧ ដែលសម្តេចតេជោ ហ៊ុន សែន ដឹកនាំគណៈប្រតិភូចូលរួម ពីថ្ងៃទី១៧ ដល់ថ្ងៃទី២០ ​ខែមករា ឆ្នាំ២០១៧ នៅប្រទេសស្វីស ។

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងការបរទេសកម្ពុជា បានបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ចូលរួម កិច្ចប្រជុំវេទិកាសេដ្ឋកិច្ចពិភពលោកប្រចាំឆ្នាំ២០១៧ តបតាមការអញ្ជើញ របស់ លោក ក្លូស ស្វាប់ ស្ថាបនិក និងជាប្រធានប្រតិបត្តិ នៃវេទិកាសេដ្ឋកិច្ចពិភពលោក។

នៅក្នុងកិច្ចប្រជុំវេទិកាសេដ្ឋកិច្ចពិភពលោកប្រចាំឆ្នាំ២០១៧ គឺជាការជួបជុំថ្នាក់ដឹកនាំកំពូលពិភពលោកសំខាន់ៗមកពីរដ្ឋាភិបាល ពាណិជ្ជករ អ្នកស្រាវជ្រាវ សង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយចូលរួមជារៀងរាល់ឆ្នាំ ដើម្បីរៀបចំតាក់តែងរបៀបវារៈ ឧស្សហកម្ម តំបន់ និងពិភពលោកជាដើម។

វេទិកាសេដ្ឋកិច្ចពិភពលោកប្រចាំឆ្នាំ២០១៧ ដែលសម្តេចតេជោ ហ៊ុន សែន ដឹកនាំគណៈប្រតិភូចូលរួមនៅប្រទេសស្វីស ទទួលបានលទ្ធផលផ្លែផ្កាជាច្រើន៕

លទ្ធផលនៃកិច្ចប្រជុំវេទិកាសេដ្ឋកិច្ចពិភពលោកប្រចាំឆ្នាំ២០១៧ មានខ្លឹមសារទាំងស្រុងដូចខាងក្រោមនេះ៖