(បាត់ដំបង)៖ ដើម្បីចូលរួមក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំង គ្រឿងញៀននៅទូទាំងប្រទេសរបស់ រាជរដ្នាភិបាលកម្ពជា លោកឧត្តមសេនីយ៏ ប៉ោ វណ្ណៈ មេបញ្ជាការកង រាជអាវុធហត្ថខេត្តបាត់ដំបង បានដាក់ចេញនូវវិធានការក្ដៅដល់លោកមេបញ្ជាការក្រុង ស្រុកអោយខិតខំបន្ដលើការ ទប់ស្កាត់ និងបង្កាបង្ក្រាបការចរាចរណ៍ និងប្រើប្រាស់គ្រឿងញៀន ទោះរយៈពេលកន្លងមកគ្រប់បណ្ដាលស្រុក ក្រុងធ្វើការបង្ក្រាប បានអ្នកប្រព្រឹត្តជាមួយវត្តុតាងមួយចំនួនបញ្ជូនទៅតុលាការយ៉ាងណាក៍ដោយ។

ជាក់ស្ដែងកាលពីព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៧នេះ លោក ប៉ោ វណ្ណៈ បានដឹកនាំកំលាំងមន្ទីរជំនាញ ចូលរួមផ្សព្វផ្សាយស្ដីពីច្បាប់ ផលប៉ះពាល់នៃការប្រើប្រាស់ គ្រឿងញៀនដល់ក្រុមនិស្សិតសាកលវិទ្យាល័យ បៀលប្រាយ នៅខេត្តបាត់ដំបងដែលមានក្រុមនិស្សិត ប្រមាណ២០០នាក់ បានចូលរួមស្ដាប់ផងដែរ។

លោកឧត្តមសេនីយ៏បានសង្កត់ធ្ងន់ថា ប្អូនៗជានិស្សិតគឺជាទំពាងស្នងឬស្សីជាអ្នកបន្ដវេនបំរើសង្គមជាតិ បំរើប្រជាពលរដ្ឋត្រូវជៀស អោយឆ្ងាយពីការប្រើប្រាស់ គ្រឿងញៀន ព្រោះគ្រឿងញៀន បំផ្លាញអនាគត បំផ្លាញសង្គមគ្រួសារ សង្គមជាតិស្អប់ខ្ពើម ។ល៕