(ភ្នំពេញ)​៖ ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា ចេញព្រះរាជក្រឹត្យបង្គាប់ឲ្យតម្លើងឋានន្ដរស័ក្ដិ ដល់នាយនគរបាល ថ្នាក់ឧត្តមសេនីយ៍ ក្របខ័ណ្ឌមន្ដ្រីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ ចំនួន៤រូប។

ព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ ដែលអង្គភាព Fresh News ទទួលបាននៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៧នេះ​បញ្ជាក់ថា នាយនគរបាលដែលត្រូវតម្លើងឋានន្ដរស័ក្ដិទាំង៤រូបនោះ រួមមាន៖ ថ្នាក់នាយឧត្តមសេនីយ៍ ដល់ឧត្តមសេនីយ៍ឯក លី គឹមឡុង, ថ្នាក់ឧត្តមសេនីយ៍​ឯក ដល់ឧត្តមសេនីយ៍ទោ ភន បូរ៉ាមី និងថ្នាក់ឧត្តមសេនីយ៍ទោ២រូប ទី១៖ឧត្តមសេនីយ៍ត្រី ឈូក ស្រគុំ និងឧត្តមសេនីយ៍ត្រី សុង ម៉ូរីត្យា៕

ខាងក្រោមនេះ ជាព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ ដែលមានខ្លឹមសារទាំងស្រុង៖