(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាល​ជាតិ បានឲ្យដឹងថា នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១១លើក (យប់៥លើក) បណ្ដាលឲ្យមនុស្សស្លាប់៥នាក់ របួសធ្ងន់៧នាក់ និងរបួសស្រាល៥នាក់។

ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍១១លើកនេះ បណ្ដាលឲ្យខូតខាតម៉ូតូ ចំនួន១១គ្រឿង រថយន្ដធុនតូចចំនួន៣គ្រឿង, រថយន្ដធុនធំ២គ្រឿង និងអ្នកថ្មើរជើង១នាក់ ហើយមូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថា្នក់ចរាចរណ៍ រួមមានល្មើសល្បឿន៦លើក, បត់គ្រោះថ្នាក់២លើក និងមិនគោរពសិទ្ធិ២លើក និងស្រវឹង១លើក។

សូមបញ្ជាក់ថា រយៈពេល២៤ចាប់ពីថ្ងៃទី០១ រហូតដល់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង ចំនួ​ន​២៨០លើក បណ្ដាលឲ្យស្លាប់១៣៥នាក់ របួសធ្ងន់ចំនួន២៦៧នាក់ និងរងរបួសស្រាល១៥៨នាក់៕