(ភ្នំពេញ)៖ ស្រាបៀរអានឆ័រ (Anchor) បានរៀបចំពិធីប្រគល់រង្វាន់ លើកទីមួយ ដល់គូស្វាមីភរិយា នៅក្រុមហ៊ុនរោងចក្រផលិតស្រាបៀរកម្ពុជា (CBL) ដោយមានការអញ្ជើញ ចូលរួមពីថ្នាក់ដឹកនាំ បុគ្គលិកក្រុមហ៊ុន CBL គូស្វាមីភរិយាថ្មីទាំងអស់ ដែលត្រូវរង្វាន់ និងភ្ញៀវកិត្តិយសជាច្រើន។

ការចាប់រង្វាន់នេះ បានធ្វើឡើងនៅថ្ងៃទី១៥មករា ឆ្នាំ២០១៧ នៅក្នុងកម្មវិធី Anchor Fun Zone នៅស្ថានីយ៍ទូរទស្សន៍ PNN និងប្រគល់រង្វាន់ កាលពីថ្ងៃទី ២០ ខែមករា ដែលរង្វាន់រួមមាន ដំណើរកម្សាន្តក្រេបចន្ទទឹកឃ្មុំ នៅឆ្នេរឋានសួគ៌ Krabi ចំនួន១៥រង្វាន់, ទូរទស្សន៍​Sony Android ទំហំ៥៥អ៊ីញ១០រង្វាន់, និងកាម៉េរ៉ា Digital Sony Alpha ចំនួន១០រង្វាន់។

កម្មវិធីប្រគល់រង្វាន់នេះ បានរៀបចំឡើងក្នុងគោលបំណង ថ្លែងអំណរគុណ ដ៏ជ្រាលជ្រៅ ដល់អតិថិជន​ដែលបានជាវស្រាបៀរអានឆ័រ​សម្រាប់កម្មវិធីអាពាហ៍ពិពាហ៍។

លោក នួន ផានុត និងលោកស្រី ភេម ប៉ន ដែលបានឈ្នះដំណើរកម្សាន្ត ក្រេបចន្ទទឹកឃ្មុំ នៅឆ្នេរឋានសួគ៌ Krabi បាននិយាយទាំងក្តីរំភើបថា ពួកគាត់ទាំងពីរមានអារម្មណ៍ រំភើបខ្លាំងដែលបានត្រូវរង្វាន់ធំពីស្រាបៀរអានឆ័រ​ ហើយបញ្ជាក់ថា ស្រាបៀរអាន់ឆ័រ ពិតជាបានប្រគល់រង្វាន់ពិតប្រាកដមែន ជូនពួកគាត់ទាំងពីរ។

កម្មវិធីប្រូម៉ូសិន​អាពាហ៍ពិពាហ៍ របស់ស្រាបៀរ អាន់ឆ័ររួមមាន៖

* រាល់ការជាវស្រាបៀរ អាន់ឆ័រ ចំនួន ២០-៤៩កេស ថែមជូនសៀវភៅកត់ចំណងដៃចំនួន២ក្បាល ប៊ិច២ដើម និងកាបូប១។

* រាល់ការជាវស្រាបៀរ អាន់ឆ័រ ចំនួន៥០-១១៩កេស ថែមជូនសៀវភៅកត់ចំណងដៃចំនួន ២ក្បាល ប៊ិច២ដើម កាបូប១​ និងប័ណ្ណផ្សងសំណាង២សន្លឹក។

* រាល់ការជាវស្រាបៀរ អាន់ឆ័រ ចំនួន១២០កេសឡើងទៅ ថែមជូនសៀវភៅកត់ចំណងដៃចំនួន២ក្បាល ប៊ិច២ដើម កាបូប១​ និងប័ណ្ណផ្សងសំណាង៣សន្លឹក។

* រាល់ការជាវចាប់ពី១២០​កេសឡើងទៅ​នឹងទទូលបានកញ្ចប់ក្រេបច័ន្ទទឹកឃ្មុំ នៅខេត្តព្រះសីហនុរយៈពេល២ថ្ងៃ១​យប់ (ការផ្តល់ជូននេះ សម្រាប់តែគូស្វាមីភរិយា១,០០០គូដំបូងប៉ុណ្ណោះ)។

ជាពិសេសជាងនេះទៀត លោកអ្នក អាចមានឱកាសឈ្នះរង្វាន់ដំណើរកម្សាន្តក្រេបច័ន្ទទឹកឃ្មុំនៅឆ្នេរឋានសួគ៌​ Krabi  ទូរទស្សន៍ Sony Android ទំហំ៥៥ អ៊ីញ​និងកាម៉េរ៉ាDigital Sony Alpha​ ជាច្រើនរង្វាន់ទៀត។ ការចាប់រង្វាន់បន្ទាប់នឹងធ្វើឡើង៖ លើកទី២​​ ថ្ងៃទី២៣ មេសា២០១៧​​, លើកទី៣ ថ្ងៃទី១៦​​កក្តដា​ ២០១៧​ និងលើកទី៤ ថ្ងៃទី១៥​តុលាឆ្នាំ២០១៧​។

កម្មវិធីនេះមានសុពលភាពពីថ្ងៃ០១តុលា ២០១៦ដល់ថ្ងៃទី៣០កញ្ញា ឆ្នាំ២០១៧។​ចំពោះព័ត៌មានបន្ថែមសូមទំនាក់ទំនង៖ 011 222 400 និង011 333 500  
សូមទទួលយកភាពសប្បាយរីករាយ យ៉ាងពិតប្រាកដជាមួយរស់ជាតិ ដ៏ស្រទន់នៃស្រាបៀរអាន់ឆ័រ ក្នុងថ្ងៃ​អាពាហ៍​ពិពាហ៍របស់លោកអ្នក។ នេះពិតជាការបង្កើនភាពអស្ចារ្យ បន្ថែមទៀតដល់​អាពាហ៍​ពិពាហ៍របស់លោកអ្នក ដោយអាចទទួលទានស្រាបៀរដ៍ឆ្ងាញ់ពិសា ព្រមទាំងមានឱកាសឈ្នះរង្វាន់អស្ចារ្យ ជាច្រើនសន្ធឹកសន្ធាប់។ នៅពេលដែលលោកអ្នកមានរៀបចំអាពាហ៍​ពិពាហ៍ សូមកុំភ្លេចស្រាបៀរ អាន់ឆ័រ !!!
 
សូមរីករាយពិសាស្រាបៀរអាន់ឆ័រ ដោយការទទួលខុសត្រូវ៕