(ភ្នំពេញ)៖ ក្រសួងបរិស្ថាន និងអង្គការសម្ព័ន្ធចិត្តសត្វព្រៃ នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៧នេះ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយគ្នា ក្នុងការរៀបចំគម្រោងរេដបូកជួរភ្នំក្រវាញ (REDD+) ដ៏ធំជាងគេនៅកម្ពុជា ក្នុងឧទ្យានជាតិក្រវាញខាងត្បូង និងដែនជម្រកសត្វព្រៃតាតៃ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន រួមរបស់ក្រសួងបរិស្ថាន និងអង្គការសម្ព័ន្ធចិត្តសត្វព្រៃផ្សព្វផ្សាយឲ្យដឹងនៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៧នេះ។

យោងតាមសេចក្តីប្រកាសរួមរវាងភាគីទាំងពីរ បានបញ្ជាក់ឲ្យដឹងថា ចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយគ្នា ក្នុងការរៀបចំគម្រោងរេដបូកជួរភ្នំក្រវាញ (REDD+) នាពេលនេះ ធ្វើឡើងដើម្បីចូលរួមក្នុងការកាត់បន្ថយការប្រែប្រួលអាកាសធាតុ តាមរយៈការផ្តល់តម្លៃដល់ព្រៃឈើ។ គម្រោងមួយនេះ នឹងគៀរគរការគាំទ្រហិរញ្ញាវត្ថុ ដើម្បីការពារព្រៃឈើជួរភ្នំក្រវាញខាត្បូង ប្រមាណជាង៥០០.០០០ហិកតា ដែលជាតំបន់ព្រៃឈើទាក់ទាញទឹកភ្លៀងដ៏ធំនៅកម្ពុជា និងសម្បូរជីវចម្រុះជាងគេ ក្នុងចំណោមព្រៃឈើទាក់ទាញទឹកភ្លៀង នៅតំបន់អាស៊ីអាគ្នេយ៍៕

សូមអានសេចក្តីប្រកាសរួមរបស់ក្រសួងបរិស្ថាន និងអង្គការសម្ព័ន្ធចិត្តសត្វព្រៃ ដែលមានខ្លឹមសារដូចខាងក្រោមនេះ៖