(ភ្នំពេញ)៖ សាខាកាំកុងត្រូលតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ដឹកនាំដោយលោក ឆាយ ថូនី អនុប្រធានសាខាទទួលការិយាល័យប្រមូលចំណូល និងទីផ្សារ នៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៧នេះ សហការជាមួយមន្រ្តីមន្ទីរពាណិជ្ជកម្មរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យផលិតផលចំណីអាហារ និងគ្រឿងភេសជ្ជៈគ្រប់ប្រភេទនៅក្នុងផ្សារ Cambodia Superstore និងផ្សារដីហ៊ុយស្ថិតនៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

លោក ឆាយ ថូនី បានឲ្យដឹងថា ការចុះត្រួតពិនិត្យទៅលើផលិតផលចំណីអាហារវេចខ្ចប់ជាផ្លាស្ទិក ដាក់កំប៉ុង និងនំមួយចំនួនទៀត ដែលកំពង់ចរាចរដាក់លក់នៅក្នុងផ្សារ និងតាមម៉ាត។ ពេលចុះត្រួតពិនិត្យមន្រ្តីកាំកុងត្រូល បានធ្វើការត្រួតពិនិត្យរកមើលកាលបរិច្ឆេទ ហួសសុពលភាព ដើម្បីដកហូតយកទៅកម្ទេចចោល។

លោកអនុប្រធានបានណែនាំដល់អ្នក់លក់ និងអ្នកទិញត្រូវដឹងពីអត្តសញ្ញាណ ប្រភព អាស័យដ្ឋានរបស់អ្នកដែល យកមកលក់ឲ្យខ្លួន ឬវិក្កយបត្រ ទូទាត់ឲ្យបានត្រឹមត្រូវ ជាព័ត៌មាន ដើម្បីបង្កលក្ខណៈងាយស្រួល ដល់សមត្ថកិច្ចកាំកុងត្រូលក្នុងការចុះស្រាវជ្រាវ និងតាមដាន ដើម្បីមានវិធានការទៅតាមច្បាប់ ចំពោះអ្នកលក់ ឬអ្នកចែកចាយផលិតផលនេះ។

ជាមួយគ្នានោះ លោក ឆាយ ថូនី បានសរសើរដល់ ផ្សារ Cambodia Superstore ដែលដាក់លក់នូវផលិតផលនំ ចំណី អាហារ មានលក្ខណៈល្អ មិនមានដាក់តាំងលក់គ្រឿង ដែលហួសសុពលភាព ឬផលិតផលបែក បាក់កំពិតនោះទេ។

លោកបន្តថា ចំណែកអាជីវករលក់គ្រឿងចាប់ ហួយក្នុងផ្សារដីហុយ ក៏ពួកគាយល់ពីផលប៉ះពាល់សុខភាពដល់អ្នកទិញ យកទៅបរិភោគ ដោយពួកគាត់មិនមសន លក់របស់ខូចគុណភាពឡើយ៕