(កំពង់ស្ពឺ)៖ មន្ត្រីរដ្ឋបាលព្រៃឈើម្នាក់ ដែលបានជំងឺទឹកនោមផ្អែមធ្ងន់ធ្ងរ រហូតដំបៅជើង និងងាប់មួយចំហៀងខ្លូន ដេកលើកន្ទេលនោះ ត្រូវបានលោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ ចាត់ឲ្យក្រុមការងារចុះសួរសុខទុក្ខ និងនាំយកអំណោយគ្រឿងឧប្បភោគ បរិភោគសម្ភារប្រើប្រាស់ ព្រមទាំងថវិការមួយចំនួន ដើម្បីជួយរំលែកទុក្ខលំបាក និងការខ្វះខាត។

ក្រុមការងារដឹកនាំដោយលោក ងួន ឡាញ់ និងលោក ប៊ុន សម្បត្តិ តំណាងលោកអភិបាលខេត្ត ដោយចុះសួរសុខទុក្ខដល់គេហដ្ឋានរបស់លោក មឿង ភារិន្ទ នាយរងសង្កាត់រដ្ឋបាលព្រៃឈើត្រពាំងជោរ ក្នុងភូមិរំលោង ឃុំវល្លិស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ នៅក្នុងឱកាសនោះក៏មានការចូលរួមពីលោក ងួន ឡាញ់ អនុប្រធានរដ្ឋបាលសាលាខេត្ត ខណ្ឌរដ្ឋបាលព្រៃឈើកំពង់ស្ពឺ ផ្នែក សង្កាត់មិត្តភក្រ្តរួមការងារ និងមន្ត្រីជាច្រើននាក់ទៀត។

ការសួរសុខទុក្ខសួរសុខទុក្ខលោក មឿង ភារិន្ទ នោះលោក វ៉ី សំណាង បានឧបត្ថម្ភអង្ករ៥០គីឡូក្រាម ភួយ១ មុង១ កន្ទេល១ គ្រឿងឧប្បភោគបរិភោគមួយចំនួន រួមថវិកា៥០ម៉ឺនរៀល។ ក្រៅពីនោះ មន្ត្រីរដ្ឋបាលព្រៃឈើមាន ខណ្ឌ ផ្នែក សង្កាត់ បានចួលរួមចំណែករំលែកនូវថវិកា ១,៤៨០,០០០រៀលបន្ថែមទៀត។

លោក មឿង ភារិន្ទ បាននិយាយថា ដោយសារមើលឃើញមន្ត្រីរាជការដែលមានជំងឺ និងខ្វះខាតទើមលោក វ៉ី សំណាង បានចាត់ក្រុមការងារសាលាខេត្ត និងខាងរដ្ឋបាលព្រៃឈើ ដើម្បីចុះសាកសួរសុខទុក្ខលើកទឹកចិត្តដក់អ្នកជំងឺ និងឱ្យមានការយកចិត្តទុកដាក់ព្យាបាលតាមវេជ្ជបញ្ជារបស់គ្រូពេទ្យ និងត្រូវរក្សាសុខភាពឱ្យបានល្អទើបឆាប់ជាសះស្បើយ។

ក្រុមការងារបានបញ្ជាក់ថា ក្រៅពីការចុះសាកសួរសុខទុក្ខលោក មឿង ភារិន្ទនោះបានបន្តដំណើចុះទៅសាកសួរសុខទុក្ខ មន្ត្រីសាលាខេត្តម្នាក់ទៀត ដែលមានជំងឺធ្ងន់ម្នាក់ទៀត លោកអភិបាលខេត្តបានឧបត្ថម្ភអង្ករ៥០គីឡូក្រាម មុង ១ ភួយ១ កន្ទេល១ និងថវិកា២០ម៉ឺនរៀល។

ក្រុមគ្រួសាររបស់មន្ត្រីរាជការដែលមានជំងឺធ្ងន់ បានថ្លែងអំណរអគុណយ៉ាងជ្រាវជ្រោះបំផុតចំពោះការយកចិត្តទុកដាក់របស់លោក វ៉ី សំណាង ដែលចាត់ក្រុមការងារចុះមកសាកសួរសុខទុក្ខពួកគាត់ ទង្វើរនេះបង្ហាញពីការគិតគូរដ៍ប្រពៃរបស់ថ្នាក់ដឹកនាំខេត្ត មកលើសហការីកំពុងមានទុកលំបាក(មានជំងឺ)៕