(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ នៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៧នេះ បានចាប់ផ្ដើមបើកសន្និបាតបូកសរុបការងារ ឧស្សាហកម្មទេសចរណ៍ ឆ្នាំ២០១៦ និងលើកទិសដៅការងារ ឆ្នាំ២០១៧ ក្រោមអធិបតីភាព លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ នាសណ្ឋាគារភ្នំពេញ។

នៅក្នុងសុន្ទរកថា បើកសន្និបាតលោករដ្ឋមន្ត្រី បានស្នើឲ្យសន្និបាតយកចិត្តទុកដាក់ពិភាក្សាលើប្រធានបទសំខាន់មួយចំនួន៖
១៖ ការគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ ះ បញ្ហា ប្រឈមនិង ចក្ខុវិស័យ។
២៖ ស្តង់ដាគុណភាព និងប្រព័ន្ឋចំណាត់ថ្នាក់ក្នុងឧស្សាហកម្មទេសចរណ៍
៣៖ ការងារប្រតិភូកម្មមុខងារក្នងវិស័ស័យទេសចរណ៍

នៅក្នុងសន្និបាតនេះ ក៏មានការធ្វើបទបង្ហាញអំពីរបាយការណ៍ស្ដីពី ការគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ អមជាមួយការផ្សព្វផ្សាយលទ្ធផល នៃកិច្ចប្រជុំរដ្ឋមន្រ្តីទេសចរណ៍អាស៊ានបូក៣ នៅប្រទេសសិង្ហបុរី កាលពីអំឡុងកិច្ចប្រជុំ ATF 2017 កន្លងទៅ៕