(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម បានចេញសេចក្តីជូនដំណឹង បង្ហាញតារាងតម្លៃប្រេងឥន្ធនៈ ដែលត្រូវលក់រាយតាមបណ្តាស្ថានីយ៍ប្រេង ទូទាំងប្រទេសកម្ពុជា។

ក្រសួងពាណិជ្ជកម្មបានបញ្ជាក់ថា តម្លៃប្រេងឥន្ធនៈដែលត្រូវលក់រាយ ចាប់ពីថ្ងៃទី២២ ខែមករា ដល់ ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៧ មានដូចជា៖

* តម្លៃសាំងធម្មតា ត្រូវលក់មិនឲ្យលើសពី ៣,៧៥០រៀលក្នុង១លីត្រ
* តម្លៃសាំងស៊ុបពែ ត្រូវលក់មិនឲ្យលើសពី ៣៨០០រៀលក្នុង១លីត្រ
* តម្លៃម៉ាស៊ូត ត្រូវលក់មិនឲ្យលើសពី ៣៤០០រៀលក្នុង១លីត្រ៕