(ភ្នំពេញ)៖ មន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការនគរបាលជាតិ បានបញ្ជាក់ថា រយៈពេល៦ថ្ងៃ ចាប់ពីថ្ងៃទី១៧ ដល់២៣ ខែមករា ឆ្នាំ២០១៧នេះ នគរបាលបានត្រួតពិនិត្យ អ្នកជាប់ឃុំនៅមណ្ឌលអប់រំកែប្រែម១ (ពន្ធនាគារព្រៃស-ផ្នែកបុរស) មានចំនួន ៥,០៩៧នាក់ ដែលក្នុងនោះរកឃើញអ្នកផ្ទុកសារធាតុញៀន មានរហូតដល់៦៩នាក់។

មន្ទីរប្រឆាំងគ្រឿងបានបញ្ជាក់ទៀតថា ក្រោយរកឃើញអ្នកផ្ទុកសារធាតុញៀនទាំងនោះ ត្រូវយកទៅដាក់ឃុំខ្លួនដាច់ដោយឡែកពីគេ។

សមត្ថកិច្ចបញ្ជាក់ថា បន្ទាប់ពីការចុះពិនិត្យអ្នកផ្ទុកសារធាតុញៀន នៅមណ្ឌលអប់រំកែប្រែម១រួចមក នគរបាលនឹងចុះពិនិត្យរកសារធាតុញៀន នៅមណ្ឌល ម២ (ពន្ធនាគារព្រៃស-ផ្នែកនារី) បន្តទៀត ដែលក្នុងនោះមានអ្នកជាប់ឃុំចំនួន ១០៦១នាក់ទៀត៕