(ភ្នំពេញ)៖ Love, Bonito ជាហាងសម្លៀកបំពាក់ម៉ាកល្បី សម្រាប់ស្ដ្រីកម្ពុជា គ្រប់ម៉ាកគ្រប់ម៉ូដ ប្រកបដោយភាពល្អប្រណិតគ្មានពីរ ជាមួយនឹងអ្នកច្នៃម៉ូដ ដ៏ប្រសព្វជនជាតិសិង្ហបុរី បានបង្ហាញវត្តមាន នៅផ្សារទំនើប Aeon Mall ហើយ។

លោកស្រី Viola ជាអ្នកផលិតសម្លៀកបំពាក់ម៉ា Love, Bonito ជនជាតិសិង្ហបុរី បានឲ្យដឹងថា Love, Bonito ផលិតឡើងមានលក្ខណៈ ពិសេសជាងសម្លៀកបំពាក់ផ្សេងទៀត គឺ Love Bonito តម្រូវលើរូបរាងកាយរបស់សុភាពនារីកម្ពុជា គ្រប់ស្រទាប់ គ្រប់វ័យ ធានាថា មិនចាំបាច់លង មុនយកទៅពាក់រាងកាយក៏បានដែរ ឲ្យតែប្រាប់នូវទំហំនោះស្រី្ដគ្រប់រូប នឹងទទួលបានភាពស្រស់ស្អាតភ្លាមៗតែម្ដង ដែលខុស ពីម៉ាកពីផលិតផល ម៉ាកល្បីផ្សេងទៀត ។

លោកស្រីបន្ដថា នៅលើទីផ្សារមានផលិតម៉ាកសម្លៀកបំពាក់ល្បីជាច្រើន បានធ្វើសម្រាប់នារីអឺរ៉ុប គឺខុសពី Love, Bonito បើនារីមានរាងទំហំអក្សរ S, L គឺត្រូវរាងតែម្តង។

លោកស្រីបានឲ្យដឹងទៀតថា Love, Bonito ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១០ ក្នុងគោលបំណង ចូលរួមចែករំលែក និងជំរុញស្ត្រីគ្រប់រូប ឲ្យមានភាពច្នៃប្រឌិត និងមានភាពជឿជាក់លើខ្លួនឯង។  Love, Bonito ជាស្លាកម៉ូដអនឡាញ ដែលទទួលបានភាពជោគជ័យធំជាងគេបំផុត នៅប្រទេសសិង្ហបុរី  និងជាផលិតផលសម្លៀកបំពាក់ ដែលមានគុណភាពខ្ពស់ និងសាកសមសម្រាប់ស្ត្រីអាស៊ី ។

លោកស្រីបន្ថែមថា ជាច្រើនឆ្នាំកន្លងមកនេះ Love, Bonito ទទួលបានកេរ្តិ៍ឈ្មោះពីសំណាក់អតិថិជនជាច្រើននាក់ ទៅលើគុណភាព និងតម្លៃដែលសាកសមជាមួយ។

សូមបញ្ជាក់ថា សម្រាប់ការដាក់សម្ពោធសម្លៀកបំពាក់ គេសង្កេតឃើញមានតារាចម្រៀង និងម៉ូដ ដែលល្បីបាននំាគ្នាមកទិញ សម្លៀកបំពាក់ជាច្រើននាក់ នៅផ្សារទំនើបអីអនផងដែរ។ ជាងនេះទៅទៀត មានអតិថិជនភាគច្រើនជាស្ត្រី បាននំាគ្នាចូលមកសាកល សម្លៀកបំពាក់ជាច្រើននាក់ រួមទាំងជាមួយនឹងម៉ូដដ៏ស្រស់ស្អាតនេះ ថែមទៀតផង៕