(បឹងទន្លេសាប)៖ ​​​​​​​​​​​​​​​​​​ដោយ​​​​​អនុវត្តតាមអនុសាសន៍របស់សម្តេចក្រឡាហោម ​​​​​​​ស ​ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងយោងតាមបទបញ្ជា ដឹកនាំផ្ទាល់របស់នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាអនុប្រធានគណៈកម្មការដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទ ក្នុងភូមិសាស្រ្តបឹងទន្លេសាប។ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៣ ខែមករា ឆ្នាំ​២០១៧ កម្លាំងនាយក​ដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ដឹក​នាំដោយឧត្តម​សេនីយ៍ឯក ចាន់ វ៉ាន់ធឿន ប្រធាននាយក​ដ្ឋាន បានដឹកនាំកម្លាំងចុះប្រតិបត្តិការបង្រ្កាបបទល្មើសជលផលខុស​ច្បាប់ ដែលទទួលបានលទ្ធផលដូចខាងក្រោម៖

សភាពការណ៍បទ​ល្មើសនាថ្ងៃទី២០ ខែមក​រា ឆ្នាំ២០១៧ បទល្មើសឆ្នក់ធ្វើសកម្មភាពល្មើសប្រហែលពី២៥០ ​​​​ដល់៣០០​ឆ្នក់ ក្នុងនោះកម្លាំងសមត្ថកិច្ចបាន រុះរើ និងកាប់បំផ្លាញចោលនៅហ្នឹងកន្លែង និងដកហូតយកមួយចំនួនទៀតសម្រាប់ធ្វើជាវត្ថុតាងរួមមាន៖ *កាណូត១៣គ្រឿង អាគុយ៣០គ្រឿង, ដុំភ្លើង០៩គ្រឿង, អំពូលម៉ែត្រ១៣អំពូល ម៉ាស៊ីនបូមខ្យល់ និងសាច់ឆ្នក់១០គ្រឿង និងឃាត់ខ្លួនជនសង្ស័យបាន ០៧នាក់ ហើយបានសម្រេចបញ្ជូនទៅរដ្ឋបាលជលផល ឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ។

បន្ទាប់ពីបើកកិច្ចប្រតិបត្តិការកន្លងមកនោះ ពិនិត្យឃើញថា បទល្មើសនេសាទខុស ច្បាប់មានការថយចុះបើប្រៀបធៀបទៅ នឹងបទល្មើសកើតឡើងពីមុនពេល បើកយុទ្ធនាការបង្ក្រាប។ ជនល្មើសដែលបានប្រព្រឹត្តមួយចំនួនធំមានការខ្លាចរអា និងបានបន្ថយការប្រព្រឹត្តបទល្មើស។

* ប្រជានេសាទមានការយល់ដឹងអំពីច្បាប់បានទទួលយកការអប់រំ និងបានបញ្ឍប់ការប្រព្រឹត្តសកម្មភាពខុសច្បាប់។
* ដោយឡែកក៏បានពិនិត្យឃើញមានបញ្ហាប្រឈមមួយចំនួនដូចជា៖ ជនល្មើសនៅមានល្បិចកលបន្ត សកម្មភាពល្មើសដោយយក ប្រជានេសាទធ្វើជាខែល(វានៅពីក្រោយ)។
* បទល្មើសជលផលត្រូវមានការចូលរួមបង្ក្រាប និងជួយជ្រោម ជ្រែងពីសមត្ថកិច្ចជំនាញពាក់ព័ន្ធដើម្បីធ្វើឲ្យជនល្មើសមានការរាងចាល។ ទិសដៅអនុវត្តបន្ត៖ * រង់ចាំទទួលបទបញ្ជា ដើម្បីអនុវត្តបន្ត។
* បន្តស្រាវជ្រាវរកអំពើល្មើសច្បាប់ និងឈានទៅធ្វើការបង្ក្រាបជនល្មើសធំៗឲ្យមានប្រសិទ្ធិភាពខ្ពស់។
* សិក្សាស្រាវជ្រាវអំពីល្បិចកល និងសកម្មភាពល្មើសច្បាប់ថ្មីៗបន្ថែមទៀត ដើម្បីរាយការណ៍ជូនថ្នាក់ដឹកនាំមានវិធានការទប់ស្កាត់ និងបង្ក្រាបបទល្មើសជល ផលខុសច្បាប់ទាន់ពេល និងឲ្យកាន់តែមានប្រសិទ្ធិភាពខ្ពស់៕