(ភ្នំពេញ)៖ ក្រោយពីបានភ្ជាប់ Internet ជូនវិទ្យាល័យ ទួលស្វាយព្រៃ សន្ធរម៉ុក ឥទ្រ្ទទេវី និងបាក់ទូក រួចមក ក្នុងឆ្នាំថ្មីនេះ TODAY ISP បន្តយុទ្ធនាការលើបណ្តាញសង្គម ដាក់ឲ្យមានការបោះឆ្នោត ស្វែងរកវិទ្យាល័យថ្មីមួយទៀត ជូនដោយឥតគិតថ្លៃ។ ដូចនេះសូម សិស្សានុសិស្ស និងបងប្អូនទាំងអស់ចូលរួមបោះឆ្នោត តាមរយៈ https://www.facebook.com/events/403294553354955/

ជាមួយគ្នានេះដែរ TODAY ISP ក៏បានបង្កើតព្រឹត្តិការណ៍ TODAY STORM ដែលមានការផ្សព្វផ្សាយ ពីការបញ្ចុះតម្លៃជាច្រើនដូចជា ល្បឿនទ្វេដងសម្រាប់ការប្រើប្រាស់ តាមអាជីវកម្ម ឬសហគ្រាសផ្សេងៗ។

ក្រុមហ៊ុនបានភ្ជាប់មកជាមួយនូវ ការបញ្ចុះតម្លៃ៥០% សម្រាប់អតិថិជនក្រុងតាខ្មៅ ដែលភ្ជាប់ប្រើប្រាស់តាមគេហដ្ឋាន។

ក្រុមហ៊ុន TODAY ISP ក៏នឹងពង្រីកសេវាកម្មទៅដល់ ខេត្តសៀមរាបឆាប់ៗនេះផងដែរ។  លោកអ្នកដែលចាប់អារម្មណ៍ឬក៏មានបំណង ចង់តាមដាន ព័ត៌មានបច្ចេកវិទ្យាថ្មី អាចចុះឈ្មោះក្នុងបញ្ជី Newsletter ក្នុងគេហទំព័ររបស់ក្រុមហ៊ុនបាន។ ព័ត៌មានលម្អិតសូមទាក់ទងទៅកាន់៖ 087 21 55 77 / 023 21 55 77 / www.today.com.kh