(ភ្នំពេញ)៖ សាខាក្រុមហ៊ុនថៃ សាមសុងអេឡិកត្រូនិក បានដាក់សម្ពោធទូរសព្ទសាមសុង Galaxy A ស៊េរី 2017 សំរាប់លក់ក្នុង ទីផ្សារកម្ពុជា ជាផ្លូវការហើយ រួមមាន Galaxy A7, Galaxy A5 និង Galaxy A3។

ការបង្ហាញវត្តមានជាផ្លូវការនេះ Galaxy A ស៊េរី 2017 ពិតជាបានផ្តល់ការទាក់ទាញ ចំណាប់អារម្មណ៍របស់អតិថិជន ក្នុងការចូលរួម និងធ្វើតេស្តដោយផ្ទាល់ នូវលក្ខណៈពិសេសរួមទាំងបច្ចេកវិទ្យាទំនើប ដែលបានបំពាក់លើត្រកូលរបស់ Galaxy A ស៊េរី 2017 ទាំងបីម៉ូឌែលនេះ យ៉ាងច្រើនកុះករផងដែរ។

ទូរស័ព្ទ Galaxy A ស៊េរី 2017 ត្រូវបានរចនាប្រកបដោយប្រណីតភាព និងបច្ចេកវិទ្យាថ្មីៗដែលមាន លក្ខណៈពិសេសរួមមាន ការមេរ៉ាទាំងមុខនិងក្រោយទំហំ១៦ មេហ្គាភីកស៊ែល (Galaxy A7 និង Galaxy A5) មុខងារ IP68 ជាអាវក្រោះការជ្រាបទឹក ជម្រៅរហូតដល់ ១.៥mរយៈពេល 30នាទី និងការពារធូលី មុខងារស្គេនក្រយ៉ៅដៃ និង USB-C សំរាប់សាកថ្ម។ Galaxy A7 មានអេក្រង់ធំរហូតដល់ 5.7 អ៊ីញ មានថ្មទំហំធំរហូតដល់ 3600mAh មាន Ram 3GB និង មេម៉ូរីក្នុងម៉ាស៊ីន 32GB។ Galaxy A5 និង Galaxy A3 ក៏មានលក្ខណៈពិសេសប្រហែលនឹង Galaxy A7 ផងដែរ។

លោក Seungho Choi អគ្គនាយកគ្រប់គ្រងសាខា ក្រុមហ៊ុនថៃសាមសុងអេឡិកត្រូនិក ប្រចាំប្រទេសកម្ពុជា បានលើកឡើងថា៖ « ក្រុមហ៊ុនសាមសុងតែងតែ ព្យាយាមផ្តល់ជូនអតិថិជនយើង នូវផលិតផលដែលឈានមុខគេបំផុត នៅក្នុងទីផ្សារ ហើយទូរស័ព្ទ Galaxy A ស៊េរី 2017 គឺជាគំរូស្រាប់។ ទូរស័ព្ទ Galaxy A7 Galaxy A5 និង Galaxy A3 ស៊េរី 2017 របស់យើងត្រូវបាន ផលិតឡើងជាមួយ ការវិវឌ្ឍន៍បច្ចេកវិទ្យាថ្មីៗ ដែលនាំមកនូវការរចនាដ៍ប្រណីត ប្រតិបត្តិការប្រកបដោយថាមពល និងជាទូរសព្ទដែលផ្តល់ភាព ងាយស្រួល បំផុតដល់អ្នកប្រើប្រាស់»។

នៅក្នុងកម្មវិធីដាក់សម្ពោធជាផ្លូវការ នូវទូរស័ព្ទសាមសុង Galaxy A ស៊េរី 2017 ក៏មានវត្តមានកញ្ញា ហែម ថុនវិទិនី កីឡាការនី ហែលទឹកជម្រើសជាតិកម្ពុជា កញ្ញា ចិត្ត កញ្ចនា អ្នកនិពន្ឋនិងតារាចម្រៀង និងលោក ច័ន្ទ វាសនា (Bong Jim) អ្នកជំនាញថតរូបដោយ Smart phone ហើយអ្នកចូលរួមបានសប្បាយរីករាយក្នុងការថតរូប Selfie ជាមួយ Idol របស់គេ លេងហ្គេមសប្បាយៗ រួមទាំងការប្រកួតប្រជែង ទេពកោសល្យផ្ទាល់ខ្លួន  (Show Your A) និងឈ្នះបានរង្វាន់អនុស្សាវរីយ៍ភ្លាមៗផងដែរ។

កម្មវិធីផ្តល់ជូនពិសេស រាល់ការទិញ Galaxy A ស៊េរី 2017 ម៉ូឌែលណាមួយដូចជា Galaxy A7 Galaxy 5 ឬGalaxy A3 ដែលមានការធានាត្រឹមត្រូវ និងនាំចូលស្របច្បាប់ទូទាំងប្រទេស លោកអ្នកនឹងទទួលបាន នូវការផ្តល់ជូនបន្ថែមជាច្រើនដូចជា Power Bank 10,000mAh ដងថត Selfie Bluetooth Clear Cover ស្រ្គីនការពារ Holding Ring ដែលមានជាស្រេច នៅក្នុងប្រអប់ទូរសព្ទ និង ស៊ីមកាត ជាមួយគម្រោង Power+1 រហូតដល់ថ្ងៃទី21 ខែមេសា ពីក្រុមហ៊ុន Smart៕