(ភ្នំពេញ)៖ បន្ទាប់ពីចាប់ផ្ដើមដំណើរឡើងវិញរួចមក សាកលវិទ្យាល័យចំរើនពហុបច្ចេកវិទ្យា (CUP) នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៧នេះ បានចេញប្រកាសអញ្ជើញអតីតប្រធាន-អនុប្រធានការិយាល័យ ព្រឹទ្ធបុរស-ព្រឹទ្ធបុរសរង និងអតីតបុគ្គលិកបង្រៀនរបស់ខ្លួន ចូលរួមប្រជុំពិភាក្សាលើដំណើរការរៀបចំរចនាសម្ព័ន្ធ និងគណៈគ្រប់គ្រងថ្មីឡើងវិញ។

កិច្ចប្រជុំពិភាក្សាខាងលើនេះ នឹងត្រូវធ្វើឡើងចាប់ពីវេលាម៉ោង២រសៀល ដល់ម៉ោង៥ល្ងាច ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៧ខាងមុខក្នុងសាកលវិទ្យាល័យ ចំរើនពហុបច្ចេកវិទ្យាថ្មី ដែលមានទីតាំងស្ថិតនៅអាគារលេខ 131BC ផ្លូវលេខ១៣២ សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក។

ខាងក្រោមនេះ ជាលិខិតអញ្ជើញរបស់សាកលវិទ្យាល័យចំរើនពហុបច្ចេកវិទ្យា៖