(កំពត)៖ បន្ទាប់ពីបានទទួលបញ្ជាពីលោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្តកំពត ម៉ៅ ចន្ទ័មធុរិទ្ឋ ក្រោមការសម្របសម្រួលពីលោក មុត ដារ៉ា ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តកំពត កម្លាំងនគរបាលព្រហ្មទណ្ឌកំរិតស្រាលខេត្ត នៅរសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០១៧ បានចុះប្រត្តិបត្តិការបង្រ្កាបករណីគ្រឿងញៀន ដោយឃាត់ខ្លួនបានជនសង្ស័យ០៣នាក់ នៅក្នុងភូមិស្រែសំរោង ឃុំស្រែសំរោង ស្រុកជុំគីរី ខេត្តកំពត។

លោកវរសេនីយត្រី លក ញ៉ាវ នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលខេត្ត បានឲ្យដឹងថា ជនសង្ស័យទាំង០៣នាក់មាន៖ទី១-ឈ្មោះឆិល សុថន ភេទប្រុស អាយុ២៥ឆ្នាំ ទី២-ឈ្មោះជិន សាមុត ភេទប្រុស អាយុ២៣ឆ្នាំ ទាំងពីរនាក់រស់នៅភូមិតាទែន ឃុំច្រេស ស្រុកជុំគីរី ខេត្តកំពត និងទី៣-ឈ្មោះនាថ សុភ័ក្រ ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិត្រពាំងប្រិយឃុំស្រែសំរោង ស្រុកជុំគីរី ខេត្តកំពត និងដកហូតវត្ថុតាងបានគ្រឿងញៀន ០២កញ្ចប់តូច និងសំភារ:ពាក់ព័ន្ធមួយចំនួន។

បច្ចុប្បន្នជនសង្ស័យទាំងបីនាក់ រួមនិងវត្ថុតាងត្រូវបានសមត្ថកិច្ចការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន កសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធីច្បាប់៕