(ភ្នំពេញ)៖ គេហទំព័ររបស់ក្រុមប្រឹក្សាអូឡាំពិកអាស៊ីឈ្មោះថា «Olympics Council of Asia» បានចេញផ្សាយព័ត៌មានផ្លូវការថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ទទួលបានពានរង្វាន់ «ប្រធានអូឡាំពិកអន្តរជាតិ» នឹងត្រៀមប្រគល់ជូននៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៧ខាងមុខនេះ នៅវិមានសន្តិភាព។

ប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ លោក ថូម៉ាស់ បាច់ បានបញ្ជាក់ឲ្យដឹងថា លោកនឹងចាត់បញ្ជូនតំណាងរបស់ខ្លួននាំយកពានរង្វាន់ដ៏ពិសេសមួយទៀត ប្រគល់ជូនដល់​សម្ដេច​តេជោ ហ៊ុន​ សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅវិមានសន្តិភាព នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៧ខាងមុខនេះ។

ពានរង្វាន់ប្រធានអូឡាំពិកអន្តរជាតិ ប្រគល់ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅពេលខាងមុខនេះត្រូវបាន លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការ ជាតិអូឡាំពិកកម្ពុជា បានបញ្ជាក់ឲ្យដឹងថានេះគឺជា ពានដ៏ពិសេសអស្ចារ្យ និងជាពានរង្វាន់ដ៏ខ្ពស់បំផុត របស់គណៈកម្មាធិការអូឡាំពិកអន្តរជាតិ។

គណកម្មាធិការអូឡាំពិក អន្តរជាតិ ក៏មានកិត្តិយស ប្រជាពលរដ្ឋខ្មែរ និងមហាគ្រួសារកីឡាជាតិ សង្គមជាតិកម្ពជាទាំងមូលពិតជាមានមោទនភាព បំផុតចំពោះពានរង្វាន់ដ៏ឧត្តុងឧត្តមនេះ៕