(ព្រៃវែង)៖ លោកឧត្តមសេនីយ៏ប៉ុល រតនា អនុប្រធាន​នាយកដ្ឋាននគរបាល​ព្រហ្មទណ្ឌក្រសួង​មហាផ្ទៃ និងជាប្រធានក្រុមការងារ ថ្នាក់ជាតិចុះជួយឃុំព្រែកចង្ក្រាន និងឃុំព្នៅ២ ស្រុកសុីធរ​កណ្ដាល ខេត្តព្រៃវែង បានអញ្ជើញ​ទៅចូលរួមបុណ្យ​ឆ្លងសមិទ្ធផលនានា នៅក្នុងវត្តសោកណបិយារាមហៅវត្តបាប្រិយ៏ ស្ថិតក្នុងឃុំព្រែកចង្ក្រាន។

ពិធីបុណ្យឆ្លងឆ្លងសមិទ្ធផលនានា នៅក្នុងវត្តបាប្រិយ៏​នេះ​បានប្រព្រឹត្តទៅ​កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០១៧ម្សិលមិញនេះ ដោយមានការចូលរួមពី​ក្រុមការងារថ្នាក់ជាតិ មន្ត្រី​អាជ្ញាធរ សមត្ថកិច្ចមូលដ្ឋាន និងពុទ្ធបរិស័ត​ចំណុះជើងវត្ត​ជាច្រើនទៀត។

ក្នុងនោះក្រៅពីចូលរួម​ក្នុងពិធី​បុណ្យ​តាមបែប​ព្រះពុទ្ធសាសនា លោក​ឧត្តមសេនីយ៏ប៉ុល រតនា ដែលជាគណៈអធិបតីក៏បាន បំពាក់មេដាយ​មាស​ស្ថាបនាជាតិ ជូនដល់​សប្បុរសជន​នានា​ដែលបានបរិច្ចាគ​ធនធានផ្ទាល់ខ្លួន​ សំរាប់កសាងសមិទ្ធផលនានា នៅក្នុងវត្ត​សោកណបិយារាមហៅវត្តបាប្រិយ៏ជាច្រើនរូបផងដែរ ។

ក្រៅពីនេះក៏មានការផ្ដល់នូវមូលនិធិរបស់សម្តេច ក្រឡា ហោម ស ខេង ជូនទៅដល់ក្រុមគ្រួសារសពនៅក្នុងភូមិ ព្រែកសណ្តែក និងឧបត្ថម្ភដល់ក្រុមយុវជន ដែលកំពុង​ធ្វើការផ្សព្វ ផ្សាយកម្មវិធី( ប្រជាពលរដ្ឋល្អ)នៅក្នុងឃុំព្រមទាំងដើរត្រួតពិនិត្យមើលការលក់ដូររបស់បងប្អូនប្រជាពលរដ្ឋនៅតាមផ្សារ និងណែនាំពួកគាត់ អោយយល់ដឹងពី​អនាម័យ​តាមរូបភាព​រស់នៅ​ស្អាត​ ​ហូបស្អាត ​សុខភាពល្អ។

គួរបញ្ជាក់ផងដែរ ក្នុងកម្មវិធីខាងលើ លោកឧត្តមសេនីយ៏ ប៉ុល រតនា និង លោកនឹម ច័ន្ទតាណា បានចូលរួមចំណែក ជាថវិកាក្នុងពិធីបុណ្យ មានការកសាងជូនជាទាន​ដល់តាជីយាយជីនិងមហាជនទូទៅ និងក្រុមយុវជនផ្សព្វផ្សាយអស់នូវទឹក ប្រាក់មួយចំនួនធំផងដែរ៕