(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា នៅស្វីសពាក់អាវ៤ជាន់ ដើរបាន៣០០ម៉ែត្រ ក្រោមសីតុណ្ហភាព-១០,-២០តែនៅកម្ពុជាកំដៅ ជាង៣០អង្សាអាចដើរបាន៤គីឡូម៉ែត្រ។សម្តេច បានបន្តឲ្យដឹងទៀតថា ការប្រៀបធៀបនេះ សំរាប់សម្របខ្លួនជាមួយអាកាសធាតុតែប៉ុណ្ណោះ។ នេះបើយោងតាមការបង្ហោះឲ្យដឹងនៅលើ Facebook ផ្លូវការរបសើសម្តេចតេជោ ហ៊ុន សែន នៅ​មុននេះបន្តិច។

យោងតាម Facebook ផ្លូវការសម្តចតេជោ ហ៊ុន សែន បានបង្ហោះយ៉ាងដូច្នេះថា «មុននេះប៉ុន្មានថ្ងៃ ខ្ញុំស្ថិតក្រោម អាកាសធាតុត្រជាក់ក្រោម០គឺ-១០ -២០ពេលនេះ កំពុងស្ថិតនៅក្រោមកំដៅជាង៣០អង្សាលើ០។ នៅស្វីសពាក់អាវ៤ជាន់ ដើរបានប្រហែល៣០០ម៉ែត្រ ថែមទាំងរអិលទៀតផង។ ពេលនេះពាក់អាវដៃខ្លី១ជាន់ហើយ អាចដើរបាន៤គីឡូម៉ែត្រ។ ការប្រៀបធៀបនេះ សំរាប់សម្របខ្លួនជាមួយអាកាសធាតុតែប៉ុណ្ណោះ»

គួរបញ្ជាក់ថា ជាញឹកញាប់សម្តេចតេជោ ហ៊ុន សែន ហាត់ប្រាណជាប្រចាំរៀងរាល់ថ្ងៃចុងសប្តាហ៍ លើកីឡាវាយកូនហ្គោល។ ការធ្វើកីឡាជាប្រចាំរបស់ សម្តេចតេជោ ហ៊ុន សែន គឺដើម្បីចូលរួមចំណែកក្នុងការថែរក្សាសុខភាព សម្តេចឲ្យរឹងមាំជាងមុន៕