(ភ្នំពេញ)៖ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា នៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៧នេះ បានទទួលជួបសវនាការ និងសម្ដែងការគួរសម ពីប្រធានបេសកកម្ម គណៈកម្មាធិការអន្ដរជាតិ កាកបាទក្រហម (ICRC) លោក បាត វើបៃរែន ដែលប្រព្រឹត្ដទៅនៅការិយាល័យ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត នាទីស្នាក់ការកណ្តាលកាកបាទក្រហម៕