(កំពង់ស្ពឺ)៖ រថយន្តដឹកកម្មករមួយគ្រឿង ដែលកំពុងធ្វើដំណើរទៅរោងចក្រ ស្រាប់តែក្រឡាប់ខ្លួនឯង បណ្តាលឲ្យរងរបួសជាច្រើននាក់ នៅព្រឹកព្រលឹមថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៧នេះ ស្ថិតនៅភូមិកែវមុនី ឃុំ-ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

ស្នងការនគរបាលខេត្តកំពង់ស្ពឺ លោកឧត្តមសេនីយ៍ត្រី សំ សាមួន បានប្រាប់អង្គភាព Fresh News មុននេះបន្តិចថា ពិតជាមានហេតុការណ៍នេះ គឺកើតឡើងដោយសារតែ រថយន្តគាំងចង្កូត តែមិនទៅប៉ះពារជាមួយគេនោះទេ ហើយរថយន្តក៏ក្រឡាប់តែម្តង។

យ៉ាងណាក៏ដោយ លោកឧត្តមសេនីយ៍ស្នងការ មិនទាន់អាចបញ្ជាក់បានថា តើជនរងគ្រោះប៉ុន្មាននាក់ រងរបួសនោះឡើយ ដោយនៅពេលនេះ កម្លាំងសមត្ថកិច្ចរបស់ កំពុងចេញជួយអន្តរាគមន៍ ដឹកយកទៅមន្ទីរពេទ្យ៕