(សៀមរាប) ៖ សាខាកាំកុងត្រូលខេត្តសៀមរាប និងអាកាសយានដ្ឋាន អន្តរជាតិសៀមរាប នៅថ្ងៃសៅរ៍ ទី២២ ខែមករា  ឆ្នាំ២០១៧ សហការជាមួយមន្ទីរពាណិជ្ជកម្ម បានបន្តចុះពិនិត្យ និងផ្សព្វផ្សាយ អំពីគុណភាព និងសុវត្ថិភាពម្ហូបអាហារ នៅតាមផ្ទះ ស្ថិតនៅសង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប។

មន្រ្តីកាំកុងត្រូលខេត្តសៀមរាប បានឲ្យថា ដោយគិតពីសុវត្ថិភាពម្ហូបអាហារ សុខភាពប្រជាពលរដ្ឋ និង នៅពេលខាងមុខនេះ ជារដូវចូលឆ្នាំចិនផងនោះ មន្រ្តីកាំកុងត្រូលខេត្តសៀមរាប បានយកចិត្តទុកដាក់ បានពិនិត្យតាមផ្ទះ ស្ថិតនៅសង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប និយាយរួម គឺកណ្តាល ខេត្តសៀមរាបតែម្តង ដោយរកឃើញទំនិញខូចគុណភាពជាច្រើនមុខផងដែរ។

មន្រ្តីកាំកុងត្រូលបានបន្តទៀតថា លទ្ធផលពិនិត្យនៃការត្រួតពិនិត្យគឺឃើញ មានផលិតផលមួយចំនួន ប្រែប្រួលខូចគុណភាព ហួសកាលបរិច្ឆេទ ប្រើប្រាស់ ហើយត្រូវបាន ធ្វើកំណត់ ហេតុដកហូត យកមករក្សាទុក ដើម្បីស្នើសុំគោលការណ៍កំទេចចោល នៅពេលក្រោយ ។

ដោយផលិតផលខូចគុណភាពដែលបានដកហូតរួមមាន ៖
_ ទឹកក្រូចដបជ័រផលិតនៅប្រទេសថៃចំនួន ១៣៩ ដប ។
_ ទឹកដោះគោ និងទឹកដោះគោឆៅចំរុះ ចំនួន ៨១ ប្រអប់ ។
_ ទឹកស៊ីអ៊ីវ និងទឹកត្រីចំនួន ៥៦ ដប ។
_ កាហ្វេ ចាហ៊ួយ នំ ម្រេច ចំនួន ៣១ កញ្ចប់ ។
ទម្ងន់សរុបនៃផលិតផលហួសកាលបរិច្ឆេទប្រើប្រាស់ ដែលដកហូតនៅតាមផ្ទះអាជីវករ បានបាន សរុបមាន៖ ១១៤.៤០២ គ.ក ។

ឆ្លៀតឱកាសនោះដែរ ក្រុមកាងារក៏ឮបាន ចែកផ្សាយនូវ រូបភាព Poster និងផ្សព្វផ្សាយដល់អាជីវករអ្នកលក់ដូរ និងអ្នកប្រើប្រាស់ ឲ្យបានយល់ ដឹងអំពីផលវិបាកដែលបណ្តាលមកពី ការបរិភោគអាហារហួសកាលបរិច្ឆេទ ប្រើប្រាស់ និងការដាក់លាយបន្ថែម សារធាតុគីមី ហាមឃាត់ចូលក្នុងម្ហូបអាហារ ។

មន្រ្តីកាំកុងត្រូលបានឲ្យដឹងទៀតថា ក្រោមការណែនាំពីសំណាក់លោក ម៉ក់ ពេជ្ជរិទ្ធ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក កាំកុងត្រូល នៃក្រសួងពាណិជ្ជកម្មសាខាកាំក្រុងត្រូលនៅទូទាំងប្រទេស បាននិងកំពុងបន្តយុទ្ធនាការ ចុះត្រួតពិនិត្យមើលទំនិញ ដែលដាក់តាំងលក់តាមផ្ទះ តាមទីផ្សារ ដើម្បីចូលរួមចំណែកលើការការពារ សុវត្ថិភាពចំណីអាហារ ដល់ប្រជាពលរដ្ឋ៕