(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងគណៈប្រតិភូ នឹងត្រឡប់មកដល់កម្ពុជាវិញ នៅម៉ោងប្រមាណ៩ព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០១៧នេះ បន្ទាប់ពីបានចុះចតនៅទីក្រុងហុងកុង ហើយបន្តដំណើរមកភ្នំពេញ។

សម្តេចតេជោ ហ៊ុន សែន បានបង្ហោះនៅលើ Facebook នាព្រឹកថ្ងៃនេះយ៉ាងដូច្នេះថា៖ «ពេលនេះខ្ញុំ និងគណៈប្រតិភូបានមកដល់ហុងកុងហើយ បន្ទាប់ពីហោះក្នុង ចម្ងាយចំនួន 9,289KM ដែលរយៈពេលហោះ១១ម៉ោង គឺលឿងជាង២ម៉ោង ប្រៀបធៀបពេលហោះពីហុងកុងទៅ Zurich ដោយសារហោះបណ្តោយខ្យល់។ មិនដូចការរំពឹងទុកទេ ខ្ញុំសំរាកបានតែ៣ម៉ោងប៉ុណ្ណោះនៅលើយន្តហោះ១១ម៉ោង តែមិនបញ្ហាទេសំរាប់សុខភាពខ្ញុំ។ សង្ឃឹមថា ថ្ងៃនេះមិនមានឯកសារបន្ទាន់ ណាដាក់លើតុ សម្រាប់ឱ្យខ្ញុំពិនិត្យសំរេច ឬចុះហត្ថលេខានោះទេ។ ខ្ញុំសង្ឃឹមថា ចៅប្រុសចៅស្រីមួយចំនួននឹងមករកជីតាដែលខ្ញុំនឹកពួកគេយ៉ាងខ្លាំង»៕