(ភ្នំពេញ)៖ យ៉ាងហោចណាស់ មនុស្ស២នាក់បានស្លាប់ និង៨នាក់របួសធ្ងន់ស្រាល ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសចំនួន៥លើក នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០១៧ នេះបើតាមរបាយការណ៍ គ្រោះថ្នាក់ចរាចរណ៍របស់ នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណ នៃអគ្គស្នងការនគរបាលជាតិ។

គ្រោះថ្នាក់ទាំង៥លើកបណ្តាលឲ្យខូចខាតម៉ូតូ៨គ្រឿង រថយន្តធំ១គ្រឿង ហើយមូលហេតុនៃគ្រោះថ្នាក់នេះរួមមាន បើកបរលឿន មិនប្រកាន់ស្តាំ មិនគោរពសិទ្ធិ បត់គ្រោះថ្នាក់ ស្រវឹង និងជែង។

សូមជម្រាបថា គ្រោះថ្នាក់ចរាចរណ៍រយៈពេល២១ថ្ងៃ ចាប់ពីថ្ងៃទី១ ដល់ ២១ ខែមករា ឆ្នាំ២០១៧ គ្រោះថ្នាក់ចរាចរណ៍ កើតឡើងចំនួន២៤២លើក ស្លាប់១១៨នាក់ និង៣៥៦នាក់របួស៕