(ភ្នំពេញ)៖ លោក ហ៊ឹម ឆែម ទេសរដ្ឋមន្ត្រី ​និងជារដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា នៅព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០១៧នេះ បានអញ្ជើញកាត់​វិញ្ញាសារប្រឡង​សាលាបាលីរង (ពុទ្ធិកបឋមសិក្សា) ពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត រាជធានីភ្នំពេញ។

នៅក្នុងកម្មវិធីនេះ ក៏មានការនិមន្តចូលរួមផងដែរ ពីសម្តេច​ព្រះមហាសុមេធាធិបតី នន្ទ ង៉ែត ព្រះសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា និងជាអគ្គាធិការពុទ្ធិកសិក្សា។

លោក សេង​ សុមុនី អ្នកនាំពាក្យក្រសួងធម្មការ បានឲ្យដឹងថា ការប្រឡងនេះ​នឹងធ្វើឡើង​រយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី ២១-២២ ខែមករា ២០១៧ ដែលមាន១៤ មណ្ឌល និងមានបេក្ខសមណៈ បេក្ខជនប្រឡងចំនួន៤២៩៤ អង្គ/នាក់ ទូទាំងប្រទេស។ លោកថា «នេះជាការរួមចំណែក យ៉ាងធំធេង ជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍជាតិ តាមរយៈការអភិវឌ្ឍធនធាន​មនុស្សក្នុងវិស័យព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ»