(ភ្នំពេញ)៖ គណបក្សប្រជាជនកម្ពុជា (CPP) ខណ្ឌឫស្សីកែវ បានបើកអង្គសន្និបាតបក្ស  របស់ខ្លួនចំនួន២សង្កាត់ទៀតបង្ហើយ ក្នុងចំណោមសង្កាត់ទាំង៧របស់ខណ្ឌ ដែលបានធ្វើឡើងជាបន្តបន្ទាប់ គឺដើម្បីត្រួតពិនិត្យ និងវាយតម្លៃលើ សេចក្ដីព្រាងរបាយការណ៍ លទ្ធផ លរបស់គណបក្សសង្កាត់ អាណត្តិទី៣ ឆ្នាំ២០១២-២០១ ៧ ដែលបានអនុវត្តគោលនយោបាយ រយៈពេល៥ឆ្នាំនិង លើកទិសដៅអនុវត្ត គោល លនយោបាយបន្ត ឆ្នាំ២០១៧ -២០២២។

គណៈអចិន្ត្រៃយ៍នៃគណ:កម្មាធិការគណបក្សប្រជាជនកម្ពុជា ខណ្ឌឫស្សីកែវ បានប្រារព្ធអង្គសន្និបាត២សង្កាត់នេះ ត្រូវបានប្រារព្ធធ្វើឡើងនាព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០១៧ នៅក្នុ ងបរិវេណចំណតរថយន្ដក្រុងគីឡូម៉ែត្តលេខ៩ ស្ថិតក្នុងស ង្កាត់ច្រាំងចំរេះទី១ និងមួយកន្លែងទៀតនៅក្នុងដីឡូមួយកន្លែង ស្ថិតក្នុងសង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ ដោយមាន ការអញ្ជើញចូលរួមជាអធិបតីរបស់ លោក អូស្មាន ហាហ្សាន់ ប្រធានក្រុមការងារចុះជួយខណ្ឌឫស្សីកែវ និងលោកស្រី ម៉ក់ វណ្ណសីុថា ប្រធានក្រុមការងារចុះជួយសង្កាត់ទួលសង្កែ ទី២ អភិបាលខណ្ឌឫស្សីកែវ លោក ជា ពិសី និងអភិបាលរងខណ្ឌឫស្សីកែវលោក ស៊ូ សោគន្ធ និងមានការចូលរួមពីម ន្ត្រីថ្នាក់ដឹកនាំខណ្ឌ រួមនិងសមាជិក-សមាជិការបក្សមកពីតា មបណ្ដាភូមិ នានាជាង២០០០នាក់ ផងដែរ ។

នៅក្នុងពិធីនេះ ប្រធានក្រុមការងារចុះជួយខណ្ឌឫស្សីកែវ លោក អូស្មាន ហាស្សាន់ និងលោកស្រី ម៉ក់ វណ្ណសីុថា បានថ្លែងដូចៗគ្នាថា អង្គសន្និបាត បានធ្វើឡើងដើម្បីត្រួតពិនិត្យ និងវា យតម្លៃលទ្ធផលនៃការអនុវត្តគោលនយោបាយរបស់គណ បក្ស សម្រាប់អភិវឌ្ឍន៍សង្កាត់ រយៈពេល៥ឆ្នាំ កន្លងមក និងលើកទិសដៅបន្តភារកិច្ច ដោយដាក់ចេញនូវកម្មវិធីនយោបា យរបស់គណៈកម្មាធិការគណបក្សសង្កាត់ សម្រាប់អភិវឌ្ឍន៍ ពីឆ្នាំ២០១៧ ដល់ឆ្នាំ២០២២ និងដំណើរការបោះឆ្នោតស្ទាបស្ទង់មតិ ដើម្បីធ្វើការជ្រើសរើសបេក្ខជន ដែលត្រូវឈរ ឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹ ក្សាឃុំ-សង្កាត់ អាណត្តិ ទី៤ ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី០​៤ ខែមិថុនា ឆ្នាំ២០១៧ ខាងមុខ។

ជាមួយគ្នានោះ លោក អូស្មាន ហាស្សាន់ បានថ្លែងផងដែរថា ស្ថិតក្រោមការ ដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា អ ង្គសន្និបាតបានដំណើរការស្របតាមលក្ខន្តិកៈ និងបទបញ្ជា ផ្ទៃក្នុងគណបក្សក្នុងស្មារតីទទួលខុសត្រូវខ្ពស់ហើយបានស ម្រេចនូវការងារជាច្រើនដូចជា-អង្គសន្និបា តបានពិនិត្យ និង វាយតម្លៃប្រកបដោយការងារឯកភាពខ្ពស់ ចំពោះសភាពការ ណ៍ទូទៅ និងការងារគណបក្សឆ្នាំ២០១៦ និងទិសដៅភារកិ ច្ចឆ្នាំ២០១៧។

អង្គសន្និបាតបានកត់សម្គាល់ដោយក្ដីសោ មនស្សរីករាយ និងសុទិដ្ឋិនិយមយ៉ាងមុត មាំចំពោះបរិយាកា សនយោបាយដ៏ល្អប្រសើរនៃសង្គមជាតិ ដែលឆ្លុះបញ្ចាំងឲ្យ ឃើញនូវការខិតខំប្រឹងប្រែងនៃគ្រប់ស្ថាប័នជាតិ ព្រមទាំងកិ ច្ចសហប្រតិបត្តិការដោយស្ថាបនា ក្នុងស្មារតីបង្រួបបង្រួមជា តិរវាងកម្លាំងនយោបាយ និងមជ្ឈដ្ឋាន នានា ក្នុងសង្គម ជាពិ សេសកិច្ចសហប្រតិបត្តិការរវាងគណបក្សដែលមានអាសនៈ ក្នុងរដ្ឋសភា។

អង្គសន្និបាតជំរុញកិច្ចការពារ ស្ថិរភាពសន្តិ សុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមឲ្យបាន រឹងមាំ ជាពិសេសតាមរយៈជំរុញការ អនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្តិភាពឲ្យកាន់តែខ្លាំងក្លា និងមានប្រសិទ្ធ ភាពឡើង ដើម្បីធានាការរស់នៅដ៍សុខ សាន្ដរបស់ប្រជាជន នៅគ្រប់មូលដ្ឋាន ។

បន្ថែមពីនេះ អង្គសន្និបាត បានជំរុញតា មរយៈការអនុវត្តកម្មវិធីសម្បទានដីសង្គមកិច្ច និងការធ្វើប្រ ទានកម្មជូនប្រជាជនក្រីក្រ យោធិនពិការ គ្រួសារយោធាពលី និងមរណៈ អតីតកងកម្លាំងប្រដាប់អាវុធ ដែលគ្មានឫខ្វះដីពិ តប្រាកដ ព្រមទាំងជំរុញឲ្យបងប្អូនប្រជាពលរដ្ឋជាអាជីវករតា មផ្សារ ដែលស្ថិតលើទីតាំងដីរបស់រដ្ឋអាផ្ទេរសិទ្ធិកាន់កាប់ ប្រើប្រាស់ និងអាស្រ័យផលទៅឲ្យកូន ឫអ្នកដ៍ទៃបានដោយ ពុំមានការកំណត់អាណត្តិ លប់ការបង់ភាស៉ីនិងការបង់ថ្លៃផ្សេ ងៗទៀតចំពោះការលក់ដូររបស់ប្រជាពលរដ្ឋតាមកញ្ច្រែង កញ្ជើ ល្អីនៅតាមទីផ្សារទូទាំងប្រទេសផ ដែរ ។

បន្ថែមពីនេះ ទៀត រាជរដ្ឋាភិបាលកម្ពុជា បានផ្ដល់ជូន ប្រជាពលរដ្ឋដោយ ឥតគិតថ្លៃនូវសេវាចុះបញ្ជីកំណើត បញ្ជី អាពាហ៍ពិពាហ៍ ប ញ្ជីមរណភាព សៀវភៅគ្រួសារ សៀវភៅ ស្នាក់នៅ និងអត្ត សញ្ញាប័ណ្ណសញ្ជាត្តិខ្មែរ ជាដើម។ល។  

អង្គសន្និបាតកំណត់ ទិសដៅភារកិច្ចសំ ខាន់ៗដើម្បីបន្តអនុវត្តផែនការឆ្ពោះទៅកា ន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី ៤ ដែលនិងប្រព្រឹត្ត ទៅនៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ ខាងមុខនេះ ឲ្យសម្រេចបានជោគជ័យផងដែរ ដើម្បីបម្រើប្រ ជាជនក្នុងការជំរុញការអភិវឌ្ឍន៍ឃុំ-សង្កាត់បន្តទៀត ៕

អង្គសន្និបាតនេះ ក៏បានត្រួតពិនិត្យវាយតម្លៃលើ សេចក្ដីព្រា ងរបាយការណ៍លទ្ធផលរបស់គណបក្ស សង្កាត់អាណត្តិទី ៣ (២០១២-២០១៧) ដែលបានអនុវត្តគោលនយោបាយ រយៈពេល៥ឆ្នាំ និងលើកទិសដៅអនុវត្តគោលនយោបាយ៥ ឆ្នាំបន្ត (២០១៧-២០២២) ដើម្បីធានាឲ្យបាននូវសុវត្ថិភាព និងរបៀបរៀបរយនៃដំណើរការ សន្និបាតគណៈកម្មាធិការគ ណបក្សសង្កាត់ និងសូមឲ្យសមាជិក-សមាជិកាទាំងអស់អ នុវត្តន៍ឲ្យបានត្រឹមត្រូវតាមកម្មវិធី នៃសេចក្តីប្រកាសផ្សេងៗរ បស់អង្គសន្និបាត ដោយមានការតាមដានស្តាប់រាល់របាយ ការណ៍ មុនពេលសម្រេចអនុវត្តន៍សម្រេចលើបញ្ហាផ្សេងៗ ឲ្យបានត្រឹមត្រូវ ក្នុងការអនុម័តប្រកបដោយប្រសិទ្ធភាពខ្ពស់ មានគុណភាព និងតម្លាភាព៕