(ភ្នំពេញ)៖ នៅទីស្តីការក្រសួង អគារធិការដ្ឋានពុទ្ធិកសិក្សាជាតិ ពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត រាជធានីភ្នំពេញ នាថ្ងៃទី២០ខែមករា ឆ្នាំ២០១៧នេះ លោក ហឹុម ឆែម ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានអញ្ជើញចូលរួមជាអធិបតី រួមជាមួយសម្តេចព្រះវនរ័ត្ន ណយ ច្រឹក ព្រះសង្ឃនាយករងទី៣ នៃព្រះរាជាណាចក្រកម្ពុជា និងជាអគារ​ធិការរងពុទ្ធិកសិក្សា សម្តេច ព្រះរាជាគណៈ ក្នុងកម្មវិធីប្រជុំ ប្រឡងយកវិញ្ញាប័នបត្រ​ពុទ្ធិកបឋមភូមិ​សិក្សា ក្នុងឆ្នាំសិក្សា ២០១៦-២០១៧។

លោក សេង សុមុនី អ្នកនាំពាក្យក្រសួងធម្មការ​បានបញ្ជាក់ថា ការប្រឡងដែលនឹងប្រព្រឹត្ត​ទៅរយៈពេលពីរថ្ងៃ គឺថ្ងៃទី ២១-២២ ខែមករា ឆ្នាំ២០១៧ ដែលមាន១៤ មណ្ឌល និងមានបេក្ខសមណៈ-បេក្ខជនប្រឡងចំនួន ៤,២៩៤ អង្គ/នាក់ ទូទាំងប្រទេស៕