(ភ្នំពេញ)៖ សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ដែលមានលោកឧកញ៉ា លី ហួរ ជាប្រធាន នៅយប់ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧នេះ បានរៀបចំពិធីលៀងសាយភោជន បន្ទាប់ពីបញ្ចប់សន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០១៦។

ក្នុងពិធីនេះ ត្រូវបានប្រារព្ធនៅសណ្ឋាគារកាំបូឌីយ៉ាណា ដោយមានការអញ្ចើញចូលរួមពី មន្ដ្រីជាន់ខ្ពស់ក្នុងជួរ រាជរដ្ឋាភិបាលជាច្រើនរូប និងអ្នកឧកញ៉ា លោកឧកញ៉ា ព្រមទាំងអ្នកជំនួយល្បីៗ នៅកម្ពុជាជាច្រើនរូបទៀតផងដែរ៕