(ភ្នំពេញ)៖ មន្រ្តីភ្នាក់ងារត្រួតពិនិត្យឱសថនៃនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាង សហការជាមួយភ្នាក់ងារត្រួតពិនិត្យ ឱសថមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានចុះស្រាវជ្រាវត្រួតពិនិត្យ និងមានវិធានការទប់ស្កាត់នូវឱសថក្លែងក្លាយ ឱសថគ្មានលេខទិដ្ឋាការ-បញ្ចិកា ឱសថខុសច្បាប់ ឱសថដែលក្រសួងសុខាភិបាលហាមឃាត់ ឱសថអន់គុណភាព និងឱសថហួសកំណត់ការប្រើប្រាស់ នៅតាមឱសថស្ថាន-ឱសថស្ថានរង អាគារលក់ឱសថបូរាណខ្មែរ-ចិន ក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧នេះ។

គួរកត់សំគាល់ថា ប្រតិបត្តិការខាងលើនេះ បានធ្វើឡើងក្រោយពីមានការណែនាំ ពីលោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល៕