(ក្រចេះ)៖ សាខាកាំកុងត្រួលខេត្តក្រចេះ សហការជាមួយមន្ទីរពាណិជកម្ម ព្រមទាំងអាជ្ញាធរដែនដីនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៧នេះ បានចុះទៅដកហូតទំនិញ​ខូចគុណភាព​មួយចំនួន​ដែលដាក់លក់តាមផ្ទះ យកទៅដុតបំផ្លាញចោល បន្ទាប់ពីរកឃើញ។

លោក យាង បាក់ អនុប្រធានសាខាកាំកុងត្រូលខេត្តក្រចេះ ដែលដឹកនាំក្រុមការងារចុះត្រួតពិនិត្យទំនិញទាំងនេះបានថ្លែងថា ក្រុមការងាររបស់លោក ក៏បានចុះត្រួតពិនិត្យ​លើមុខម្ហូបចំណីអាហារ នៅផ្សារសាមគ្គី ក្រុងក្រចេះ និងម៉ាតជុំវិញផ្សារ ក្នុងក្រុងផងដែរ ដូចជាផលិតផលប្រើប្រាស់ប្រចាំថ្ងៃ និងចំណីអាហារដូចជា ណែម សណ្ដែកបណ្ដុះ ខ្ញី...។ល។ ប៉ុន្តែការចុះពិនិត្យលើកនេះ រាល់អាហារទាំងនេះ មិនមានសាធាតុបូរ៉ាក់ និងម្សៅគីមីលាយឲ្យស គឺមានសុវត្ថិភាពត្រឹមត្រូវ អាចហូបមិនប៉ះពាលដល់សុខភាពនោះទេ។

លោក យាង បាក់ បានបន្ដទៀតថា  ក្រុមការងារនឹងអប់រំពួកគាត់មិនឲ្យលក់ដូរផលលិតផលខូចគុណភាពទៀតនោះទេ ដែលអាចបណ្ដាលឲ្យប៉ះពាល់ដល់សុខភាព បើមិនរាងចាលមន្រ្តីជំនាញនឹងធ្វើការផាកពិន័យតែម្តង៕