(ភ្នំពេញ)៖ The Pizza Company ភ្នំពេញថ្មី ជាសាខាថ្មីទី២៤ បើកសម្ពោធជាផ្លូវការចាប់ពីថ្ងៃទី១៩ ខែ មករា ឆ្នាំ២០១៧ ថ្ងៃនេះហើយ! ក្នុងឱកាសបើកសម្ពោធហាងថ្មីនេះ The Pizza Company នឹងមានកម្មវិធីពិសេសៗជូនដល់ អតិថិជនទាំងអស់ដូចជា៖ ការប្រកួតហ្គេមទទួលបានរង្វាន់ដ៏អស្ចារ្យ ការសំដែងក្បាច់រាំពីក្រុមរាំល្បីៗ និងសៀកពិសសៗ ការបំភ្លឺភ្លើងដ៏ស្រស់ស្អាតនិងសកម្មភាពសប្បាយជាច្រើនទៀតជូនដល់អតិថិជនទាំងអស់។

ការសម្ភោធសាខាថ្មីនេះ មានទីតាំងស្ថិតនៅតាម បណ្តោយផ្លូវហាណូយ ខាងជើងមហាវិថី សហព័ន្ធរុស្ស៊ី ចំងាយ ១៥០០ ម៉ែត្រ។ គួរបញ្ជាក់ផងដែរថា The Pizza Company សាខាភ្នំពេញថ្មី ជាភោជនីយដ្ឋានបែបភូមិគ្រឹះថ្មីទី៤ ហើយ ក្នុងចំណោមហាងនៃ The Pizza Company ។ សម្រាប់សាខាថ្មីនេះនឹងធ្វើឲ្យអតិថិជនកាន់តែងាយស្រួលក្នុងការ ស្វែងរកភោជនីយដ្ឋានដែលជាទីទុកចិត្តបំផុត ទាំងគុណភាពនិងសេវាកម្មល្អ។ អតិថិជនអាចគយគន់ទេសភាពដ៏រស់រវើក កន្លែងក្មេងលេង គួបផ្សំនឹងសួនច្បារ រួមថែមទាំងទឹកធ្លាក់យ៉ាងស្រស់ស្អាតថ្លាទៀតផង។ ចំនុចពិសេសទៀតនោះ The Pizza Company សាខាភ្នំពេញថ្មី នេះក៏មានកន្លែងសម្រាប់កុមារលេងកំសាន្ដ និងចំណតយានយន្ដដ៏ធំទូលាយផងដែរ។

បច្ចុប្បន្ននេះ ភោជនីយដ្ឋាន The Pizza Company មានចំនួន ២៤ហាងហើយ ដែលគ្របដណ្តប់នៅក្នុងក្រុងភ្នំពេញ ក្រុងព្រះសីហនុ ក្រុងតាខ្មៅ ក្រុងសៀមរាប ខេត្តបាត់ដំបង ហើយនឹង ក្រុងប៉ោយប៉ែត។ អ្វីដែលរឹតតែពិសេសនោះ ភោជនីយដ្ឋាន The Pizza Company នឹងពង្រីកសាខាបន្ថែមទៀតក្នុងឆ្នាំ ២០១៧ខាងមុខនេះ ដើម្បីបំពេញតម្រូវការរបស់អតិថិជន និងបង្កលក្ខណៈឲ្យកាន់តែងាយស្រួលក្នុងការទទួលទានរសជាតិដ៏ពិសេសឈ្ងុយឆ្ងាញ់ ផ្សំជាមួយនឹងសេវាកម្មរហ័សទាន់ចិត្តរបស់ The Pizza Company ដោយសារតែមានសាខាកាន់តែច្រើនឡើងៗ និងនៅជិតផ្ទះរបស់អតិថិជនបំផុត៕