(ភ្នំពេញ)៖ សាខាក្រុមហ៊ុនថៃសាមសុង អេឡិកត្រូនិកប្រចាំ ប្រទេសកម្ពុជា មានចេញសេចក្តីជូនដំណឹងដល់អតិថិជនដោយបញ្ជាក់ថាបក្រុមហ៊ុនសាមសុង នឹងរៀបចំ​កម្មវិធី​សម្ភោធសម្រាប់លក់ជាផ្លូវការ នូវទូរស័ព្ទសាមសុង Galaxy A ស៊េរី២០១៧ រួមមាន Galaxy A7 Galaxy A5 និង Galaxy A3 នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០១៧ ចាប់​ពីម៉ោង ៨ព្រឹក រហូតដល់ម៉ោង ៧យប់ដែលមានទីតាំងនៅ សួនច្បារខាងមុខវត្តបទុមវត្តី រាជធានីភ្នំពេញ។

ក្រុមហ៊ុនសាមសុង ក៏សូមអញ្ជើញ អតិថិជនទាំងអស់ចូលរួម ដើម្បីទស្សនានិងធ្វើតេស្តសាកល្បង លក្ខណៈពិសេសរបស់​ត្រកូល Galaxy A ស៊េរី២០១៧ ជាមួយការ​រចនាប្រកប ដោយប្រណីតភាព និងបច្ចេកវិទ្យាថ្មីៗរួមមាន ការមេរ៉ាទាំងមុខនិងក្រោយទំហំ ១៦មេហ្គាភីកស៊ែល (Galaxy A7 និង Galaxy A5) មុខងារ IP68 ជាអាវក្រោះការ​ជ្រាបទឹកជម្រៅរហូតដល់ ១.៥m រយៈពេល ៣០នាទី និងការពារធូលី មុខងារស្គេនក្រយ៉ៅដៃ និងUSB-C សម្រាប់សាកថ្ម។ កាន់តែលេចធ្លោជាងគេនោះគឺ Galaxy A7 មាន​អេក្រង់ធំរហូតដល់ ៥.៧ អ៊ីញ មានថ្មទំហំធំរហូតដល់ ៣៦០០mAh មាន Ram ៣GB និង មេម៉ូរីក្នុងម៉ាស៊ីន ៣២GB រីឯ Galaxy A5 និង Galaxy A3 ក៏មានលក្ខណៈពិសេស និងសម្ថភាពប្រហាក់ប្រហែលនិង Galaxy A7 ផងដែរ។

នៅក្នុងកម្មវិធីដាក់សម្ភោធសំរាប់ដាក់លក់ជាផ្លូវការនូវទូរស័ព្ទសាមសុង Galaxy A ស៊េរី ២០១៧ នេះ អ្នកចូលរួមនឹងសប្បាយរីករាយ ក្នុងការចូលរួមលេងហ្គេមងាយៗ និងសប្បាយៗដើម្បីឈ្នះរង្វាន់អនុស្សាវរីយ៍ជាច្រើនពី ក្រុមហ៊ុនសាមសុងផងដែរ។ អាស្រ័យដូចបានជម្រាបជូនខាងលើ ក្រុមហ៊ុនសាមសុងសូមអញ្ជើញ អតិថិជន​ទាំងអស់ចូលរួមដោយសេរីអោយបានច្រើនកុះករ។ សូមកុំភ្លេចណាជួបគ្នា និងសប្បាយរីករាយជាមួយគ្នា ជាមួយទូរស័ព្ទសាមសុង Galaxy A ស៊េរី ២០១៧ នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០១៧ ចាប់ពីម៉ោង ៨ព្រឹក ស្ថិតនៅសូនច្បារខាងមុខវត្តបទុមវត្តី៕