(ភ្នំពេញ)៖ ដើម្បីចូលរួមធ្វើការអបអរសាទរ នៅក្នុងឱកាសបុណ្យចូលឆ្នាំ ប្រពៃណីចិនខាងមុខនេះ អាគារតាំងបង្ហាញរថយន្តរបស់ក្រុមហ៊ុន Ford ទាំងបីទីតាំងនៅ​រាជធានីភ្នំពេញ និងសៀមរាប មានកម្មវិធីផ្ដល់ជូនពិសេសដល់អតិថិជន ដែលក្នុងនោះរួមមាន ម៉ូតូហុងដា Dream ស៊េរីថ្មី ចំនួន១គ្រឿង ទូរស័ព្ទ iPhone 7 & iPhone 7 plus ចំនួន២គ្រឿងនិងសាច់ប្រាក់សុទ្ធចំនួន ១,៥០០ដុលា្លរ។

ដោយអតិថិជនគ្រាន់តែទិញរថយន្ត Ford  ម៉ូដែលណាមួយ រួមមានរថយន្ត Ford Ranger, Explorer, F-150 និង Ford Mustang អតិថិជននឹងទទួលបានរង្វាន់ភ្លាមៗ ពីអាំងប៉ាវលាភសំណាងទាំងបី ដោយមិនចាំបាច់ចាប់ឆ្នោត។ កម្មវិធីដ៏អស្ចារ្យនេះនឹងចាប់ផ្តើម ពីថ្ងៃនេះរហូតដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧ ។

សូមអញ្ជើញមកទទួលយក អត្ថប្រយោជន៍ទាំងអស់នេះ នៅអាគារតាំងបង្ហាញរថយន្តទាំងបីរបស់ Fordដែលរួមមាន៖

* ទីតាំងទី១: អគារលេខ ៤៤៤ មហាវិថីព្រះមុនីវង្ស ទល់មុខក្រសួងដែនដីនគររោបនីយកម្មនិងសំណង់ ទូរស័ព្ទទំនាក់ទំនង ០២៣ ២១៤ ២១៤
* ទីតាំងទី២: នៅតាមបណ្តោយផ្លូវទៅកាន់អាកាសយានដ្ឋានអន្តរជាតិពោចិនតុង ទូរស័ព្ទទំនាក់ទំនង ០២៣ ៨៩០ ៨៨០
* ទីតាំងទី៣: អគារលេខ ៥៩៣ ផ្លូវជាតិលេខ៦ ខេត្តសៀមរាម
ទូរស័ព្ទទំនាក់ទំនង ០៦៣ ៧៦៦ ៦៦១

សម្រាប់ពត៌មានបន្ថែម សូមទាក់ទងតាមរយៈលេខទូរស័ព្ទ ០១២ ៣៣៣ ៩៧៥៕