(ព្រះសីហនុ)៖ អគ្គិភ័យមួយកើត​មានឡើង​ នៅព្រលឹមថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៧នេះ ក្នុងផ្ទះសំណាក់ឈ្មោះ «រិន ប៊ុនឡា» នៅមុខស្នងការនគរបាលខេត្តព្រះសីហនុ ស្ថិតនៅផ្លូវឯករាជ្យ ក្រុម១៧ ភូមិ២ សង្កាត់៣ ក្រុងព្រះសីហនុ។

លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្ត បានឲ្យដឹងថា ករណីគ្រោះអគ្គិភ័យនេះ ត្រូវបានកម្លាំងសមត្ថកិច្ចជួយទាន់ពេលវេលា។

លោកស្នងការបញ្ជាក់ថា ម្ចាសផ្ទះសំណាក់ឈ្មោះ សឹង សារិន ភេទប្រុស អាយុ៦១ឆ្នាំ ហើយមូលហេតុមិនទាន់ដឹងច្បាស់នៅឡើយទេ ដោយកម្លាំងនគរបាលជំនាញកំពុង​ធ្វើ​ការ​ស្រាវជ្រាវបន្ដ។ ដោយឡែក ការខូចខាតគឺសម្ភារៈប្រើប្រាស់ក្នុងបន្ទប់ទាំងអស់៕