(ភ្នំពេញ)៖ លោក អេង​ ខេង​ ​​ដែលមាន​​ជំងឺ​​មហារីកមាត់នោះ បានទទួល​ការ​ឧបត្ថម្ភ​ថវិកា​ សម្រាប់​​ការ​វះ​កាត់​មាត់​របស់គាត់ដោយ​ឥត​គិត​​ថ្លៃ​។ ​​​ថ្មី​​ៗ​​​​នេះ​​​ក្រុមហ៊ុន​​ខ្មែរ​ ប៊ែវើរីជីស​ លីមីតធីត​ ​បាន​ចូល​រួម​ជា​ថវិកាមួយចំនួន​​​ស ម្រាប់​ការ​វះ​កាត់​​នេះ​ ហើយបាន​​ប្រគល់​ថវិកានេះ​​​​​ទៅ​ដល់​​​សមាគមចក្ខុ​កម្ពុជា​​អន្តរជាតិ ដែល​​ជួយ​​ដល់​ការ​វះ​កាត់​ លោក អេង​ ខេង​។ ​

លោក​​វេជ្ជបណ្ឌិត​ ង៉ូវ ស្រ៊ុន​ ស្ថាបនិក​សមាគម​​ចក្ខុ​កម្ពុជា​​​អន្តរជាតិ បានថ្លែង​​​ថា ក្រោយ​​​​​​ទទួល​​បាន​​ព័ត៌មាន​​ពីភ្ញៀវ​ទេសចរ​ថា​ បាន​ជួបប្រទះ​​​បុរស​ខ្មែរ​ម្នាក់​​កើត​ជំងឺ​​មហារីក​​​ ​សមាគម​​របស់​លោក​​បាន​ស្វែង​​​​​រក​​​​បុរសរូប​នោះ​ជា​ច្រើន​​កន្លែង​​ ហើយ​​ចុង​ក្រោយ​បាន​ជួប​​នៅ​​ស្រុក​ស្គន់​ ខេត្ត​​កំពង់​ចាម ដែល​ជា​ស្រុក​​កំណើត​​របស់​​លោក​ អេង​ ខេង។

វេជ្ជបណ្ឌិត​ដដែល​បន្ថែម​​​ថា​ ក្រៅ​ពី​ ​អេង​ ខេង​ ដែល​កើត​ជំងឺ​​មហារីក​​​នេះ ឪពុក​ និង​ប្អូន​ប្រុស​របស់​ អេង​ ខេង ក៏​មាន​ជំងឺ​នេះ​ដែរ។ បច្ចុប្បន្ន​ ​អេង​ ខេង ពិបាក​ក្នុង​ការ​ដក​ដង្ហើម​ និង​បរិភោគ​អាហារ​ ដែល​ទាម​ទារ​ឲ្យ​មាន​បរិក្ខា​​ជំនួយ ដូច្នេះ​ការ​វះ​កាត់​នឹង​ត្រូវ​ធ្វើ​ឡើង​នា​​ពេល​ឆាប់​ៗ​ខាង​​មុខ។

នាយក​ផ្នែក​ទំនាក់​ទំនង​ នៃ​ក្រុមហ៊ុន​​ខ្មែរ​ ប៊ែវើរីជីស​ លោក​​បណ្ឌិត​ អ៊ឹម សុធារិទ្ធ​ ថ្លែង​ថា​ « ក្រុមហ៊ុនតែងតែរួមចំណែក យ៉ាងសកម្ម​ក្នុងសកម្មភាព សប្បុរសធម៌នានា ​ដូចជាជួយដល់​មន្ទីរ​ពេទ្យ​សាលា​រៀន និស្សិតក្រីក្រ ជាពិសេស​ក្នុងគ្រាអាសន្ន​បែប​នេះ។ យើង​សូម​ជូនពរ​ ឲ្យ​ការ​វះ​កាត់​នេះ​ទទួល​​បាន​​ជោគជ័យ»៕