(ភ្នំពេញ)៖ ក្រសួងសុខាភិបាល បានចេញសេចក្តីណែនាំមួយ នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៧នេះ ដោយបង្គាប់ឱ្យមន្ទីរសុខាភិបាលគ្រប់រាជធានី-ខេត្ត បង្កើនការយកចិត្តទុកដាក់ឱ្យបានខ្ពស់ ចំពោះការងារពង្រឹងការត្រួតពិនិត្យអនាម័យ និងសុវត្ថិភាពចំណីអាហារនៅតាមមូលដ្ឋាន។

សេចក្តីណែនាំនេះ បានធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីមានករណីពុលបាយប្រអប់ នៅក្នុងពិធីសន្និបាតឃុំសំរោង ស្រុកក្រវាញ ខេត្តពោធិ៍សាត់ បណ្តាលឱ្យប្រជាពលរដ្ឋ និងសិស្សានុសិស្ស ១៩៧នាក់ ដែលចូលរួមសន្និបាតនេះ រងការក្អួតចង្អោរ ចុកពោះ និងរាគរូស រហូតដល់បញ្ជូនទៅមន្ទីរពេទ្យ។

សេចក្តីណែនាំរបស់ក្រសួងសុខាភិបាលមានខ្លឹមសារដូចតទៅ៖