(ភ្នំពេញ)៖ ក្រុមប្រតិបត្តិការចម្រុះនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនិតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដែលដឹកនាំដោយលោក សៀង សុខ ព្រះរាអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សហកាជាមួយ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១៧ ខែមករាឆ្នាំ២០១៧ វេលាម៉ោង១៤ និង ០០ នាទីនេះ បានចុះត្រួតពិនិត្យគោលដៅ៖ ហាងកាហ្វេ ផ្ទះជួសស្ថិតនៅភូមិ១២ ផ្លូវលេខ៨០,៨៨ និងផ្លូវលេខ៩០ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

លោកឧត្តមសេនីយ៍ អ៊ុក ហៃសីឡាបានបញ្ជាក់ថា ក្រោយការត្រួតពិនិត្យបានពិនិត្យឃើញមានជនបរទេសចំនួន១១ នាក់ ស្រីចំនួន ០៧ នាក់ ជាជនជាតិវៀតណាម បានលួចឆ្លងដែន ស្នាក់នៅ និងប្រកបរបរដោយខុសច្បាប់ គ្មានលិខិតឆ្លងដែន និងប្រើប្រាស់ឯកសារមិនត្រឹមត្រូវ។

លោកបន្តថា ជនជាតិវៀតណាមទាំង១១នាក់ ស្រី០៧ នាក់ បានបញ្ជូនមកកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីត្រួតពិនិត្យឯកសារតាមនីតិវិធីច្បាប់៕