(ស្វីស)៖ ខណៈដែលកំពុងមានវត្តមាននៅប្រទេសស៊្វីស សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសរសេរនៅលើ Facebook ផ្លូវការសម្តេចមុននេះបន្តិចថា ទោះបីជាមានការផ្លាស់ប្តូរអាកាសធាតុត្រជាក់ពីប្រទេសដែលមានអាកាសធាតុជាង៣០អង្សាលើ០ មកត្រឹម១០អង្សា ក្រោម០ ក៏ដោយ តែនេះមិនមែនជាបញ្ហាចោទនិងប៉ះពាល់ដល់ការងាររបស់សម្តេចតេជោ ហ៊ុន សែន ឡើយ។

ថ្លែងឲ្យដឹងនៅក្នុង Facebook ផ្លូវការសម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឲ្យដឹងយ៉ាងដូច្នេះថា ​«ពិតជាពិបាកទ្រាំទ្រជាមួយ ធាតុអាកាសត្រជាក់ បែបនេះដែលយើង មកពីប្រទេសដែលអាកាសធាតុ ជាង៣០អង្សាលើ០ មក១០អង្សាក្រោម០។ឯពន្លឺ វិញម៉ោង៨ព្រឹក ហើយនៅមិនទាន់ភ្លឺ នៅឡើយ។ តែការងារដែលខ្ញុំត្រូវធ្វើ នាពេលនេះមិនលំបាក និងគ្រោះថ្នាក់ដូច ជំនាន់ប្រទេសមានសង្គ្រាម និងការលំបាកវេទនា ដែលយើងធ្លាប់បានជួបក្នុងរបបប៉ុល ពតនោះឡើយ»

សម្តេចតេ បានមានប្រសាសន៍បែបនេះ ខណៈសម្តេច និងគណៈប្រតិភូ កំពុងធ្វើដំណើរតាមរថយន្តទៅកាន់ទីក្រុង davos។ ការធ្វើដំណើរនេះ ត្រូវចំនាយររយៈពេល២ទៅ៣ម៉ោង ក្នុងចម្ងាយផ្លូវប្រម៉ាណ១៥០គីឡូម៉ែត្រ ក្រោមធាតុអាកាសត្រជាក់ និង មានធ្លាក់ព្រឹលយ៉ាងច្រើន ដែលរថយន្តមិនហ៊ានបើកលឿន។

គួរបញ្ជាក់ថា ការធ្វើដំណើររបស់សម្តេចតេជោ និងគណៈប្រតិភូទៅកាន់ទីក្រុង davos ប្រទេសស្វីស បានធ្វើឡើង បន្ទាប់ពី បំពេញការងាររយៈពេល មួយថ្ងៃមួយយប់ នៅទីក្រុង Zurich ក្នុងនោះមានការជួបសំណេះសំណាល ជាមួយបងប្អូនខ្មែរ ដែលកំពុងរស់នៅប្រទេសស្វីសផងដែរ៕