(ភ្នំពេញ)៖ រថយន្ដ Range Rover Evoque បានផ្លាស់ប្ដូរមុខមាត់ថ្មី ជាមួយនឹងបច្ចេកវិទ្យាទំនើបចុងក្រោយគេ និងផ្ដល់មកនូវផាសុកភាពខ្ពស់ សម្រាប់ការធ្វើដំណើរជិតឆ្ងាយ ប្រកបដោយទំនុកចិត្ត និងមានសុវត្ថិភាពបំផុត។

Range Rover Evoque បានបង្ហាញរាងថ្មីដ៏ស្រស់ឆើតឆាយរបស់ខ្លូន ជាមួយនឹងកន្លែងធំទូលាយជាងមុន និងការរចនាផ្នែកខាងក្នុងដ៏គួរទាក់ទាញ ដែលអាចឲ្យយើងជ្រើសរើសពណ៍ ទៅតាមចំណង់ចំនូលចិត្តរបស់យើងទៀតផង។

ជាមួយនឹងម៉ូដែលមួយនេះ ជាជម្រើសដ៏ល្អបំផុតសម្រាប់អ្នកទិញ ដែលវាស័កិ្ដសមសម្រាប់ការបើកបរ ទាំងក្នុងក្រុង និងកន្លែងឆ្ងាយៗ ព្រោះរថយន្ដនេះ មានសមត្ថភាពខ្លាំង ក្នុងការបើកបរគ្រប់ស្ថានភាពផ្លូវ ពិសេសទៅលើផ្លូវដែលពិបាកៗ ដូចជាវាអាចបើកក្នុងទឹកជម្រៅរហូតដល់ ៥០០mm ហើយជាមួយនឹងប្រព័ន្ធ Terrain Response Driving System របស់ Land Rover បំពាក់លើរថយន្ដ Range Rover Evoque អាចជួយសម្រួលដល់អ្នកបើកបរ ក្នុងការបើកបរនៅលើផ្លូវ រអិល ថ្ម ភក់ និងផ្លួវចោតខ្លាំង យ៉ាងមានទំនុកចិត្តខ្ពស់បំផុត។

បច្ចេកវិទ្យាទំនើបជាច្រើន ត្រូវបានបំពាក់ជាមួយរថយន្ដម៉ូដែលមួយនេះ ជាឧទាហរណ៍ កម្មវិធី InControl Remote អាចភ្ជាប់ទៅកាន់ស្មាតហ្វូន របស់យើងផ្ទាល់ ជាមួយនឹងមុខងារជាច្រើន រួមមាន ការចាក់សោរ ឫបើកសោររថយន្ដពីចម្ងាយ សមត្ថភាពបញ្ឆេះម៉ាស៊ីនពីចម្ងាយ មុខងារពិនិត្យមើលកម្ដៅនិងប្រេង និងមុខងារស្វែងរកកន្លែងចតរបស់រថយន្ដជាដើម។

រថយន្ដ Range Rover Evoque ត្រូវបានដាក់លក់ក្នុងប្រទេសកម្ពុជាយើងក្នុងតម្លៃចាប់ពី៩៨,៦០០ លើម៉ូដែលថ្មីស្រឡាងឆ្នាំ២០១៦  និងមានរួមបញ្ចូល ការធានាជួនរយៈពេល ៣ ឆ្នាំ ឫ១០០០០០គម និងមានកញ្ចប់បំរើសេវាកម្មរយៈពេល ៥ ឆ្នាំ ឫ៦០០០០០គម និងបូកបញ្ចូលពន្ធហើយ។
 សូមរីករាយទស្សនាវិដីអូឃ្លីបខាងក្រោម៖ https://www.youtube.com/watch?v=JXiWx4CJ8iU&list=PLEJkjr_GztwKjM_Ewh-yEFiU_VGt5G-3W&index=10

ព័ត៌មានលម្អិត ពីរថយន្តប្រណិត Jaguar និង Land Rover នៅមហាវិថី សហព័ន្ធរុស្សី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ
សូមទំនាក់ទំនង៖ 023 888-811 / 070 999-111 | http://www.landrovercambodia.com
Official Facebook Page: Land Rover Cambodia
Official Instagram Page: Land Rover Cambo