(ភ្នំពេញ)៖ សេចក្តីរាយការណ៍ពីខេត្តពោធិ៍សាត់ បានឲ្យដឹងនៅមុននេះបន្តិចថា មាន​ករណីប្រជាពលរដ្ឋ និងសិស្សានុសិស្សប្រមាណជិត៣០០នាក់ ស្ថិតនៅក្នុង​សាលាបឋមសិក្សាបទរំដួល ឃុំផ្ទះរុង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ សង្ស័យថាបានពុលបាយ នេះបើយោងតាមប្រធានមន្ទីរអប់រំ ខេត្តពោធិ៍សាត់ ថ្លែងប្រាប់អង្គភាព Fresh News នៅយប់ថ្ងៃទី១៣ ខែមករានេះ។

ករណីពុលនេះ ត្រូវបានលោកអភិបាលខេត្ត ម៉ៅ ធនិន ចុះជួយអន្តរាគមន៍ សង្គ្រោះភ្លាមៗផងដែរ ដោយមានប្រជាពលរដ្ឋប្រមាន៧០នាក់ ហើយបានដឹកបញ្ជូនមកមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់។

យោងតាមព័ត៌បឋមបានឲ្យថា ករណីសង្ស័យពុលបាយនេះ ដោយតែបងប្អូនប្រជាពលរដ្ឋ និងសិស្សានុសិស្សខាងលើ បានទទួលទាននូវបាយដែលក្រុមការងារ សន្និបាតរបស់ឃុំសំរោង យកទៅចែកជូនដល់ក្មេងៗសិស្សសាលាបឋមសិក្សាបទរំដួល ហើយបាយនៅក៏ត្រូវចែកបន្តដល់ ប្រជាពលរដ្ឋនៅជិតៗនោះផងដែរ៕