(ភ្នំពេញ)៖ នៅរសៀលថ្ងៃសុក្រ ទី១៣ ខែមករា ឆ្នាំ២០១៧នេះ តំណាងក្លឹបអាជីពរបស់កម្ពុជា បឹងកេតអង្គរ និងតំណាងក្លឹប Fujieda MYFC មកពីជប៉ុន បានកំពុងតែធ្វើ​សន្និសីទសារព័ត៌មាន​រួមគ្នាមួយ ដើម្បីដោះដូរកីឡាករដ៏ឆ្នើមរបស់កម្ពុជា ចាន់ វឌ្ឍនាកា។

យោងតាមសេចក្តីរាយការណ៍ពីភ្នាក់ងារ Fresh News នៅទីនោះ បានរាយការណ៍មកថា ក្លឹបជើងខ្លាំងទាំងពីរខាងលើ នេះអាចចុះកិច្ចសន្យារយៈពេល ១ឆ្នាំជាលក្ខណៈ​ខ្ចី​ជើង (Loan) ក្រោមតម្លៃ​ពលកម្មបិទជិត​មួយ លេងក្នុង​តំណែងជា កីឡាខ្សែប្រយុទ្ធ​ជួរមុខក្នុង​លីកលំដាប់​ទី៣ របស់ប្រទេស​ជប៉ុន៕