(ភ្នំពេញ)៖ នគរបាលនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៧នេះ បានបណ្ដេញជនជាតិវៀតណាម​ចំនួន ៦នាក់ មានស្រី២នាក់ ចេញពីកម្ពុជា តាមច្រកទ្វារអន្តរជាតិក្អមសំណរ។

លោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបញ្ជាក់ថា «ពួកគេទាំងនេះ បានលួចឆ្លង​ដែន ស្នាក់នៅដោយខុសច្បាប់គ្មានលិខិតឆ្លងដែន មកប្រកបរបរ លក់កាហ្វេ និងធ្វើការជាកម្មកសំណង់»

សូមបញ្ជាក់ថា កម្លាំងនគរបាលអន្តោប្រវេសន៍ សហការជាមួយកម្លាំងនគរបាលមូលដ្ឋាន បានស្រាវជ្រាវ និងចាប់ខ្លួនជនជាតិបរទេសជាបន្តបន្ទាប់ ដោយសារតែពួកគេ​លួចរស់នៅ និងធ្វើការខុសច្បាប់ ហើយធ្វើការបណ្តេញចេញទៅកាន់ប្រទេសកំណើតវិញផងដែរ៕