(ភ្នំពេញ)៖ ក្រុមហ៊ុន RMA Cambodia បាននាំចូល គ្រឿងចក្រ អេស្កាវ៉ា័រម៉ាក JCB JS 205 ស៊េរីថ្មី ឆ្នាំ២០១៧ ដើម្បីបំពេញតម្រូវការជូនអតិថិជន ក៏ដូចជាឲ្យស្របតាម​ទំនើបកម្ម នៃវិស័យហេដ្ឋារចនាសម្ព័ន្ធ និងសំណង់នៅកម្ពុជា ឲ្យកាន់តែមានប្រសិទ្ធភាពខ្លាំងជាងមុខ ក្នុងការបំពេញការងារ និងចំណាយតិចក្នុងការថែទាំ ជាមួយនឹង​បច្ចេកវិទ្យាឈានមុខគេ។

JS205 អាចធ្វើការបានយ៉ាងឆាប់រហ័ស និងស៊ីប្រេងតិចបំផុត ដោយប្រើប្រេងត្រឹមតែ១៥ ទៅ១៦លីត្រប៉ុណ្ណោះ ក្នុងមួយម៉ោង ខណៈគ្រឿងចក្រដទៃ ប្រើប្រេងរហូត​ដល់​១៩លីត្រ ក្នុងមួយម៉ោង ហើយវាមិនរើសគុណភាពប្រេង ស័កិ្ដសមបំផុត សម្រាប់ធ្វើការប្រចាំថ្ងៃរបស់លោកអ្នក។

សម្រាប់ការចំណាយ ទៅលើការថែទាំជាប្រចាំវិញ គឺវាតិចជាង៣ដង បើធៀបទៅនឹងការចំណាយជាមួយនឹង គ្រឿងចក្រដទៃទៀត ដោយសារតែគ្រឿងចក្រនេះ បំពាក់​ដោយប្រព័ន្ធម៉ាស៊ីនមេកានិច ដែលមិនមានភាពស្មុគស្មាញ ជាមួយនឹងគ្រឿងបន្លាស់តិច ដែលអាចជួយកាត់បន្ថយ ទៅលើចំណាយក្នុងការថែទាំ និងប្ដូរគ្រឿងបន្លាស់​ជាដើម ដោយសារវាមានតម្រងប្រេង ប្រអប់លេខ និងប្រអប់ប្រេងហ្វ្រាំងតែមួយប៉ុណ្ណោះ។

លើសពីនេះ វាកាន់តែធ្វើឲ្យយើង មិនបារម្ភទៅលើការស្វែងរកជាងជួសជុល នៅពេលដែលវាមិនដំណើរការ នៅកន្លែងឆ្ងាយ ពីទីប្រជុំជនជាដើម ព្រោះជាងដែលធ្លាប់​ជួសជុល​ប្រព័ន្ធមេកានិច នៅលើម៉ាស៊ីនផ្សេង ក៏អាចជួសជុលគ្រឿងចក្រនេះបានដែរ។

គ្រឿងចក្រម៉ាក JCB ជាផលិតផលពីចក្រភពអង់គ្លេស ដែលត្រូវបាននាំចូល និងចែកចាយផ្ដាច់មុខ នៅកម្ពុជា ដោយក្រុមហ៊ុន RMA Cambodia ។
រាល់ព័ត៌មានលម្អិត ទំនាក់ទំនងតាមអាស័យដ្ឋាន៖ JCB-Showroom & Service Centre នៅអគារលេខ ០៤០៧៥ ផ្លូវមៃដា សង្កាត់ កាកាប ខណ្ឌ ពោធិ៍សែនជ័យ រាជធានីភ្នំពេញ តាមទូរស័ព្ទលេខ៖ 095 666 350/ 023 888 890 និងEmail៖ [email protected]