(ភ្នំពេញ)៖ ក្រុមហ៊ុន ភ្នំពេញហុងដា នឹងរៀបចំកម្មវិធីតាំងបង្ហាញរថយន្ដ HONDA CR-V និង HONDA CITY ជាលើកដំបូងរបស់ខ្លួន នៅផ្សារទំនើប AEON ចាប់ពីម៉ោង​៩៖០០នាទីព្រឹក ដល់ម៉ោង៩៖០០នាទីយប់ ចំនួនពីរថ្ងៃ គឺថ្ងៃទី១៤-១៥ ខែមករា ឆ្នាំ២០១៧។

ការដាក់តាំងបង្ហាញនេះ ដើម្បីផ្តល់ឱកាសជូនអតិថិជន ឲ្យបានជ្រាបកាន់តែច្បាស់ ពីលក្ខណៈពិសេសៗជាច្រើន របស់រថយន្ដ HONDA CR-V និងHONDA CITY ស៊េរីថ្មី ម៉ូដែល២០១៧ ជាមួយនិងបច្ចេកវិទ្យាថ្មីចុងក្រោយរបស់ HONDA ។

កាន់តែអស្ចារ្យនោះ ក្នុងកាសតាំងបង្ហាញរថយន្ដរយៈពេល២ថ្ងៃនេះ អតិថិជន នឹងទទួលបានការបញ្ចុះតម្លៃយ៉ាងពិសេស សម្រាប់ការទិញ ឬ កក់ទុកនូវម៉ូដែលណាមួយ របស់ HONDA ជាមួយការធានា (Warranty) រយៈពេល០៣ឆ្នាំ ឬ១០០,០០០គីឡូម៉ែត្រ។

សូមប្រញាប់រួសរាន់ឡើង ពេលវេលាមានកំណត់ សូមអញ្ជើញទៅទស្សនាទាំងអស់គ្នានៅផ្សារទំនើប AEON ឬអញ្ជើញមកអគារតាំងបង្ហាញផ្ទាល់ របស់ក្រុមហ៊ុនភ្នំពេញ​ហុងដា ដែលមានទីតាំងនៅទល់មុខអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ។

ព័ត៌មានលម្អិត សូមទំនាក់ទំនងទូរស័ព្ទ៖ ០២៣ ៨៦៦ ២៧៨, ០១៧ ៨៩៩ ៨៥៥ និង០១៧ ៨៦៧ ១៨៦៕