(ព្រៃវែង)៖ លោក ចាន់ វ៉ាន់ ធឿន ប្រធានក្រុមការងារចុះជួយឃុំជាខ្លាង-ឃុំគោកគង់ កើត រួមជាមួយសហការី បានចុះជួបពិភាក្សាការងារជាមួយគណ:កម្មាធិការ បក្សឃុំទាំង០២ ថ្ងៃទី១២ ខែមករា ឆ្នាំ២០១៧ (ឃុំជាខ្លាង និងឃុំគោកគង់កើត) អំពីការងារសន្និបាតសកម្មភាពរួមមាន៖

* ប្រជុំឆ្លងរបាយការណ៍បូកសរុប និងគោលនយោបាយសំរាប់អភិវឌ្ឍន៌ឃុំឆ្នាំ ២០១៧ ដល់ ២០២២ សម្រាប់ធ្វើសន្និបាត។
* ចែកអាវ-មួកគណបក្សជូនដល់សមាជិក-សមាជិកា ឃុំជាខ្លាងចំនួន៦២៦នាក់ និងឃុំគោកគង់កើតចំនួន ៣៧១នាក់ ក្នុងម្នាក់ៗទទួលបានអាវ-មួក០១។
* ផ្តល់ថវិកាចំនួន ជូនប្រធានបក្សភូមិសំរាប់ប្រើប្រាស់ជាមធ្យោបាយ យកអាវ-មួកគណបក្ស និងលិខិតអញ្ជើញជូនសមាជិក-សមាជិកា នៅតាមបណ្តាភូមិរបស់ឃុំទាំង០២។
* ផ្សព្វផ្សាយ និងធ្វើការបែងចែក​តួនាទី ភារកិច្ច សំរាប់ការរៀបចំពិធីសន្និបាត នាថ្ងៃទី ១៤ ខែមករា ឆ្នាំ២០១៧ខាងមុខនេះ​៕