(ភ្នំពេញ)៖ ភោជនីដ្ឋានទន្លេបាសាក់ ដែលមានឈ្មោះយ៉ាងល្បីល្បាញ និងការចូលរួមយ៉ាងសកម្ម ដើម្បីបំរើសេវាកម្មនូវនូវភ្ញៀវជាតិ និងអន្តរជាតិ ទូទាំងសកលលោក ក៏ដោយសារតែមានការចូលរួមគាំទ្រសហការ និងផ្ដល់ទំនុបចិត្តពីដៃគូរ អាជីវកម្ម ដែលជាមគ្គុទេសចរណ៍ ក្រុមហ៊ិន អាកាសចរណ៍ បណ្ដាអង្គការ និងក្រុមហ៊ិនជាច្រើនក្នុងរយៈពេលប៉ុន្មានចុងក្រោយនេះ។

បន្ទាប់ពីប្រតិបត្តិអាជីវកម្មផ្នែកអាហារ អស់ពេល២៦ឆ្នាំមកហើយ ភោជនីដ្ឋានទន្លេងបាក់បានអភិវឌ្ឍន៍ និងកែប្រែរូបរាងថ្មីបន្ថែមទៀតទាំងសេវាកម្ម និងម្ហូបអាហារ ដើម្បីបំរើសេវាកម្មនូវតំរូវការរបស់ដៃគូរ អាជីវកម្ម និងអតិថិជនឲ្យបានល្អជាងមុន។

ឥឡូវសាខាភោជនីដ្ឋានទន្លេបាសាក់ឬទី១ បានបើកដំណើរការ ចាប់ពីថ្ងៃនេះតទៅ ដោយមានបំរើម្ហូបបែបខ្មែរ ថៃ វៀតណាម និងចិន ដោយមានចុងភៅយ៉ាងចំណាង និងធ្លាប់មានស្នាដៃនូវតាមប្រទេសនីមួយៗ។

អតិថិជនអាចមកភ្លក់រស់ជាតិម្ហូបបែបខ្មែរ ថៃ វៀតណាម និងចិន នូវភោជនីដ្ឋានទន្លេបាសាក់ សាខាទី១ ចាប់ពីម៉ោង​១០ព្រឹក ដល់ម៉ោង២ ល្ងាច និងអាហារពេលល្ងាចចាប់ពីម៉ោង៤ ដល់ម៉ោង១០យប់។

លើសពីនេះទៅទៀត នៅភោជនីដ្ឋានទន្លេបាសាក់សាខាទី២​ ក៏មានសេវាកម្ម បន្ថែមដូចជា៖

១-សេវាកម្មអាហារតុ បែបចិនសម្រាប់ពិធីមង្គលការ តាមអគារមង្គលការ

២- មានសាលធំទូលាយសម្រាប់ជួលរៀបចំពិធិមង្គលការ ខួបកំណើត ប្រជុំ សិក្ខាសាលា និងពិធីជប់លៀងផ្សេងៗទៀតសម្រាប់ភ្ញៀវជាតិ និងអន្ដរជាតិ

៣-សេវាកម្មអាហារពេលព្រឹក អាហារបុហ្វេពេលថ្ងៃត្រង់ និងបុហ្វេពេលល្ងាច

៤- សេវាកម្មរៀបចំអាហារ ដល់ទីកន្លែងក្នុងពិធីផ្សេងៗរៀបចំជាលក្ខណៈបុហ្វេ អាហារតុបែបចិន និងអាហារសម្រន់

៥-សេវាកម្មតុបតែងរោង ចាប់ក្រណាត់ និងតុតែងឆាកគ្រប់ម៉ូតតាមតម្រូវការ។

ភោជនីដ្ឋានទន្លេបាសាក់ធានាការផ្ដល់ជូនដលើអតិថិជនទាំងនូវ តម្លៃសមរម្យ សេវាកម្មល្អ ការរៀបចំយ៉ាងល្អ
និងរស់ជាតិម្ហូបដ៏សំបូរបែបដែលសម្រិតសម្រាំង ដែលចុងភៅមានបទពិសោធន៍យូរឆ្នាំ​ មិនធ្វើអោយអធិជនខកបំណងឡើយ៕