(ភ្នំពេញ)៖ លោក​ ជា ពិសី អភិបាលខណ្ឌឫស្សីកែវ និងលោកស្រី អាន ផល្លា ប្រធានសមាគនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ខណ្ឌឫស្សីកែវ រួមនិងអាជ្ញាធរសង្កាត់ ក្រុមយុវជន ខណ្ឌ-សង្កាត់ មួយចំនួនបានសហការចុះសាកសួរសុខទុក្ខ បងប្អូនប្រជាពលរដ្ឋក្រីក្រជាជនចាស់ជរាចំនួន៤២គ្រួសារ ព្រមទាំងបាននាំយកនូវគ្រឿងឧបភោគបរិភោគរួមនិងថវិកា ដែលជាអំណោយរបស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដើម្បីមកចែកជូនពួកគាត់ផងដែរក្នុងការជួយសម្រាលនូវការខ្វះខាតផ្សេងៗតាមគ្រួសារនីមួយៗ នៅរសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០១៧ នៅត្រង់ចំណុចក្នុងវត្តកោះពោធិ៍វង្ស ស្ថិតក្នុង ភូមិកោះអណ្ដែត សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

នាឱកាសចុះសាកសួរសុខទុក្ខនេះដែរ លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ បានថ្លែងថា ដើម្បីជួយសម្រាលការខ្វះខាតផ្សេងៗតាមគ្រួសារក្រីក្រលំបាក ជាជនចាស់ជរា និងអ្នក កើតជម្ងឺរ៉ាំរៃ ឫមានផ្ទុកមេរោគអេដស៍ជាដើម ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ តែងតែចូលរួមចែរំលែក និងផ្ដល់ជាគ្រឿងឧបភោគបរិភោគ ក៍ដូចជាថវិកា ដើម្បីទ្រទ្រង់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋទូទៅ ក្នុងការរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ពលរដ្ឋនេះក៏ព្រោះ តែមានការយកចិតទុកដាក់យ៉ាងខ្លាំង​ពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ជាពិសេសសម្ដេចទាំង២ តែងក្រើនរំលឹកដល់មន្ត្រីក្រោមឱវាទ ធ្វើយ៉ាងណាត្រូវយកចិត្តទុកដាក់ទៅលើប្រជាពលរដ្ឋក្រីក្រ គឺមិនត្រូវមើលរំលងជាដាច់ខាត ព្រោះសុខទុក្ខរបស់ពលរដ្ឋកម្ពុជា គឺជា សុខទុក្ខរបស់សម្តេចតេជោ ហ៊ុន សែន និងកត្តិព្រឹទ្ធិបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ហើយទីណាមានប្រជាពលរដ្ឋជួបទុក្ខលំបាក ទីនោះតែងតែមានវត្តមានកាកកបាទក្រហមកម្ពុជាជានិច្ចជាកាល។

លោកអភិបាលខណ្ឌ បានបញ្ជាក់ថា នេះមិនមែនជាការ ឃោសនានិន្នាការនយោបាយ ប្រកាន់ពូជសាស ឫពណ៍ស ម្បុរឡើយ អោយតែជាពលរដ្ខក្រីក្រ រស់នៅលើទឹកដីខ្មែរ ជួប ហានិភ័យផ្សេងៗ យើងសង្កេតឃើញថាមានតែកាកបាទក្រហមកម្ពុជា ប៉ុណ្ណោះដែលនៅជិតយើង និងជួយយើងនេះជាការពិតជាក់ស្ដែងមិនភូតកុហកដូចអ្នកខ្លះ «ពូកែតែនិយាយ ហើយក៍ពូកែសន្យា សន្យាហើយសន្យាទៀត ប៉ុន្តែមិនពូកែធ្វើបានន័យថា ដើរសន្យាចោលគេហៅថាសន្យាខ្យល់»

លោកអភិបាលថា «ហាឡើងសង្គ្រោះជាតិ តើយើង មានអីឲ្យសង្គ្រោះទៀត ព្រោះតាំងពីបាតដៃទទេ រហូតមកទល់បច្ចុប្បន្នអ្វីៗក៍យើងមាន នៅប្រើពាក្យសង្គ្រោះជាតិទៀត»

លោក ជា ពិសី ថាទៀត «ប្រើពាក្យសង្គ្រោះជាតិគ្មានអ្នក ណាគេហាមឃាត់ទេតែគួរមើលផង មន្ត្រីដែលប្រសូត្រចេញពីគណបក្សប្រជាជន បើដាំអំពៅដុះចេញមក ផ្អែមតាំងពី ចុងរហូតដល់គល់ តែបើគណបក្សសង្គ្រោះជាតិ ដាំអំពៅវិញ ដុះចេញមកបែជាផ្អែមតែចុង ពោលគឺពូកែសន្យាដោ យគ្មានចេះអៀនខ្មាស់»

លោកអភិបាលខណ្ឌ ជា ពិសី បានឲ្យដឹងថា ទោះបីយ៉ាងណា សូមបងប្អូនទាំងអស់គ្នា កុំភ្លេចនៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ខាងមុខ ត្រូវនាំគ្នាទៅបោះឆ្នោត ឲ្យបានគ្រប់ៗ គ្នាផង ហើយត្រូវពិនិត្យមើលឲ្យបានច្បាស់ តើអ្នកណា ដែល យើងត្រូវផ្ដល់សេចក្ដីទុកចិត ដើម្បីដឹកនាំប្រទេសដើម្បីបន្តអភិវឌ្ឍន៍ ឲ្យមានសប់គ្រប់បែបយ៉ាងដូចសប់ថ្ងៃ មានទាំងអាគារតូចធំ ទាបខ្ពស់ ផ្លូវថ្នល់ខ្វាត់ខ្វែង ស្ពានអាកាស ស្ពានឆ្លងទន្លេ សូម្បីរថយន្ដមានការកើនឡើងរហូតដល់ជាង ៦០លានគ្រឿងឯណោះ។

ចំពោះគ្រឿងឧបភោគ បរិភោគនិងថវិកាដែលក្រុមការងារ អនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌឫស្សីកែវបានពាំនាំមកចែកជូនប្រជាពលរដ្ឋ ទាំង៤២គ្រួសារនាពេលនេះ រួមមា នក្នុង១គ្រួសារទទួលបាន៖ អង្ករ៣០គីឡូក្រាម ម៊ី១កេស ត្រី ខ១យួរស្មើ១០កំប៉ុង ឃីត១ មានភួយ១ សារុង១ ក្រម៉ា១ ម៊ុង១ និងថវិកា៣ម៉ឺនរៀលផងដែរ ដែលជាអំណោយរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា៕