(ព្រៃវែង)៖ លោក ជា សុមេធី អភិបាលខេត្តព្រៃវែង នារសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០១៧នេះ បានចុះដោយផ្ទាល់នាំយកម៉ាស៊ីនធុនធំមួយគ្រឿង ទៅជួយបូមទឹកដាក់​ស្រែសង្រ្គោះស្រូវប្រជាពលដ្ឋ នៅឃុំព្រែកតាសរ ស្រុកពោធិ៍រៀង ចំនួន២៥៥ហិចតា ដែលកំពុងរងគ្រោះដោយសារអត់ទឹកសម្រាប់ស្រោចស្រព។

មន្រ្តីសាលាខេត្តព្រៃវែង បានបញ្ជាក់ថា បន្ទាប់ពីទទួលបានព័ត៌មានស្តីពីការខ្វះខាតទឹកសម្រាប់ស្រោចស្រពលើផ្ទៃដីដាំដុះនោះ លោកអភិបាលខេត្ត បានដឹកនាំមន្រ្តី​នាំយកម៉ាស៊ីនបូមទឹកទៅជួយអន្តរាគមន៍ភ្លាមៗ ដើម្បីជួយបូមទឹកដាក់ស្រែរបស់ពួកគាត់។

 ប្រជាពលរដ្ឋបានអគុណយ៉ាងខ្លាំងចំពោះ លោកអភិបាលខេត្ត និងមន្រ្តីទាំងអស់ ដែលបានយកចិត្តទុកដាក់ និងសង្រ្គោះស្រូវជូនពួកគាត់បានទាន់ពេលវេលា៕