(ភ្នំពេញ)៖ ការទន្ទឹងរង់ចាំរបស់ទស្សនិកជន ត្រូវបានសម្រេចដូចបំណង បន្ទាប់ពីវីដេអូ MV ជាផ្លូវការរបស់ Jailbreak ឬ ការពារឧក្រិដ្ឋជន ដែលច្រៀង​ដោយក្រុម «ក្មេងខ្មែរ» បានចេញជាផ្លូវការហើយ នៅប៉ុន្មាននាទីមុននេះ! ។

សូមបញ្ជាក់ថា ភាពយន្តបែបវាយប្រហារ ខ្នាតធំដំបូងបង្អស់នៅកម្ពុជា មានចំណង​ជើងថា «​Jailbreak»​ ឬ «ការពារឧក្រិដ្ឋជន» នឹងចាក់​បញ្ចាំងជាផ្លូវការ នៅគ្រប់រោងភាពយន្ត​ទំនើបទាំងអស់ ក្នុងរាជធានីភ្នំពេញ ចាប់​ពីថ្ងៃទី៣១ ខែមករា ឆ្នំា២០១៧នេះតទៅ។

ភាពយន្តខ្នាតធំ ដែលត្រូវ​បានគេរំពឹងថា នឹងទទួលបានការគាំទ្រខ្លាំង ​ពីសំណាក់ទស្សនិកជន គឺបានចូលរួមសម្ដែង​ដោយតារាល្បីៗ មានទេពកោសល្យ និងក្រោមការដឹកនាំ ដោយផលិតកខ្មែរ និងបរទេស​រួមគ្នា។ រឿង «​Jailbreak»​ ឬ «ការពារឧក្រិដ្ឋជន» ជាភាពយន្ត ពោរពេញដោយឈុត​ឆាកបែបរន្ធត់ វាយប្រហារ សងសឹក និងការតាមដាន​ស៊ើបអង្កេត ដែលតួអង្គនីមួយៗ ប្រកបដោយភាពរវស់រវើក។

សូមទស្សនាវីដេអូ MV ជាផ្លូវការរបស់ «Jailbreak» ដែលច្រៀងដោយក្រុម «ក្មេងខ្មែរ»​ ខាងក្រោមនេះ ទាំងអស់គ្នា៖